(បារាំង-អង់គ្លេស)៖ ប្រជាពលរដ្ឋ និងនិស្សិតខ្មែរដែលកំពុងរស់នៅ និងសិក្សា នៅទីក្រុងប៉ារីសប្រទេសបារាំង ប្រមាណ៤៥០នាក់ និងប្រទេសអង់គ្លេស ប្រមាណ៦០នាក់ បានជួបជុំគ្នាអបអរសាទរខួបលើកទី៤០ នៃទិវាជ័យជម្នះ ៧មករា (០៧ មករា ១៩៧៩ - ០៧ មករា ២០១៩) ស្ថិតក្នុងបរិយាកាសយ៉ាងសប្បាយរីករាយក្រៃលែង និងស្និតស្នាលជាទីបំផុតក្នុងនាមជាមហាគ្រួសារខ្មែរតែមួយ។
ពិធីរំឭកខួបនេះ ធ្វើឡើងនាថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ ក្នុងនោះមាន៦សមាគមន៍ រួមមាន៖ Cantonese Association, Hainam Association, Battambang Association, Thee Chiv Association, Dong Hua Association និង Paris Store Association។
ស្ថិតក្នុងឱកាសនោះ ប្រជាពលរដ្ឋ និងនិស្សិតខ្មែរដែលកំពុងរស់នៅ និងសិក្សានៅទីនោះទាំងអស់ ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅក្នុងប្រទេស ចូលរួមទាំងអស់គ្នាក្នុងការថែរក្សានូវសុខសន្តិភាព និងការអភិវឌ្ឍ និងបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីបន្តដឹកនាំប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើនតទៅទៀត៕