(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជា្ជជីវៈ លើកទី២ ឆ្នាំ២០១៩ ដែលមានរយៈពេល២ថ្ងៃពេញ គឺចាប់ពីថ្ងៃទី ១៥-១៦ ខែមិថុនា ឆ្នាំ២០១៩ ចាប់ពីម៉ោង៨៖០០ព្រឹក ដល់ម៉ោង៨៖០០នាទីយប់ នៅអាគារពិព័ណ៍ពាណិជ្ជកម្មកោះពេជ្រ។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលសារព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ។

នៅក្នុងសេចក្តីប្រកាសនោះ បានឱ្យដឹងទៀតថា ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស​ និងវិជ្ជាជីវៈ ឆ្នាំ២០១៩នេះ មានសារៈសំខានណាស់សម្រាប់ប្អូនៗសិស្សានុសិស្ស ដែលកំពុងត្រៀមខ្លួន ចូលទៅកាន់ទីផ្សារការងារនៅពេលខាងមុខ ដើម្បីទទួលបានព័ត៌មានពីតម្រូវការទីផ្សារការងារ នៅពេលបច្ចុប្បន្ន និងទៅអនាគត សម្រាប់ជាមូលដ្ឋានគ្រឹះ ក្នុងការសម្រេចចិត្តជ្រើសរើស ជំនាញមកសិក្សាផងដែរ៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសរបស់ក្រសួងការងារ៖