(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានប្រកាសជ្រើសរើសបេក្ខជនចូលរួមប្រកួតដណ្ដើមជ័យលាភី ផ្នែកសេវាកម្មម្ហូបអាហារ-ភេសជ្ជៈ និងការិយាល័យជួរមុខ នៅក្នុងកម្មវិធី «ប្រឡងប្រណាំងអ្នកជំនាញ ទេសចរណ៍គំរូ ក្នុងឧស្សាហកម្មទេសចរណ៍ប្រចាំឆ្នាំ២០១៩ លើកទី១ លើផ្នែកសេវាកម្មម្ហូបអាហារ-ភេសជ្ជៈ និងការិយាល័យជួរមុខ»។
បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី១៥ ខែមករានេះ បានបញ្ជាក់ថា ការរៀបចំការប្រឡងប្រណាំងនេះ គឺដើម្បីចូលរួមពង្រឹង គុណភាពសេវាកម្មទេសចរណ៍ឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមស្ដង់ដាជាតិ អាស៊ាន តំបន់ និងស្ដង់ដាអន្តរជាតិ ព្រមទាំងដើម្បីចូលរួមជំរុញចលនាប្រឡងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ» ពិសេសដើម្បីលើកកម្ពស់ការអភិវឌ្ឍសមត្ថភាព និងលើកទឹកចិត្តអ្នកជំនាញទេសចរណ៍ ដែលកំពុងបម្រើការនៅក្នុងវិស័យទេសចរណ៍។
ចំពោះបែបបទ និងលក្ខខណ្ឌ នៃការចូលរួមប្រឡងប្រណាំង ពាក្យសុំចូលរួមប្រឡង កាលបរិច្ឆេទនៃការទទួលពាក្យ នីតិវិធីប្រឡង ព្រមទាំងអត្ថប្រយោជន៍ផ្សេងៗនោះ សូមអានខ្លឹមសារលម្អិតនៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍ ដូចខាងក្រោម៖