(សៀមរាប)៖ នៅព្រឹកថ្ងៃអង្គារ ១០កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាសមាជិកនៃរដ្ឋសភា អញ្ជើញចូលរួមបើកកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ (APPF-27) ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាអង្គរ ខេត្តសៀមរាប។

ក្នុងពិធីនេះ សម្ដេចតេជោ ហ៊ុន សែន ​ក៏បានអញ្ជើញ​ឡើងអាននូវសុន្ទរកថា ​បើកកិច្ចប្រជុំប្រចាំឆ្នាំដ៏មានសារសំខាន់នេះផងដែរ ​ដោយសម្ដេចក៏បានសម្ដែងនូវការស្វាគមន៍ចំពោះគណៈប្រតិភូ នៃបណ្ដាប្រទេសសមាជិកអង្គការ APPF ប្រទេសសង្កេតការណ៍ និងអង្គការដៃគូទាំងអស់ ព្រមទាំងភ្ញៀវជាតិ អន្ដរជាតិ ដែលបានអញ្ជើញមកដល់ទឹកដីអង្គរ នៃខេត្តសៀមរាប ដែលជាតំបន់ប្រវត្តិ សាស្ដ្រដ៏ល្បីរបស់កម្ពុជា។

ខាងក្រោមនេះ ជាសុន្ទរកថាដ៏មានអត្ថន័យរបស់ សម្ដេចតេជោ ហ៊ុន សែន ដែលមានចំនួន៨ទំព័រ៖