(កណ្តាល)៖ ស្ត្រីវ័យ៥៦ឆ្នាំម្នាក់ ត្រូវបានចោរដៃឆៅប្លន់សម្លាប់យកទ្រព្យសម្បត្តិអស់ជិត៤ម៉ឺនដុល្លារ កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ ដែលមានទីតាំងស្ថិតនៅភូមិបឹង ឃុំរកា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
ស្ត្រីរងគ្រោះឈ្មោះ ឈុន ទូ អាយុ៥៦ឆ្នាំ មុខរបរមេផ្ទះ មានស្រុកកំណើត ស្ថិតនៅឃុំស្រៃអំបិល ស្រុកបុទុមសាគរ ខេត្តកោះកុង។ បច្ចុប្បន្នស្នាក់នៅភូមិបឹង ឃុំរកា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
សម្ភារដែរត្រូវបាត់បង់រួមមានទី១៖ លុយដុល្លារចំនួន៣០,០០០ដុល្លារ, ទី២៖ លុយខ្មែរចំនួន២លានរៀល, ទី៣៖ ខ្សែកមាស២ដំឡឹង, ទី៤៖ ចិញ្ចៀនមាស៥ជី និងទី៥៖ ខ្សែដៃមាស៥ជី។
ក្រុមគ្រួសារស្ត្រីរងគ្រោះ បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ ប្ដីរបស់គាត់បានត្រលប់មកពីធ្វើការវិញ ស្រាប់តែអត់ឃើញប្រពន្ធរបស់គាត់ ភ្លាមៗនោះគាត់បានហៅពីរទៅបីដងតែអត់តបវិញសោះ ហើយទ្វារផ្ទះបើកចំហរទៀត។
ចំណែកឯបុរសជាប្ដី ក៏មិនចាំអារម្មណ៍ដែរ ហើយគាត់បានចូលទៅក្នុងផ្ទះ ដើម្បីទុកសម្ភារមួយរួចក៏ដើរចេញមកវិញ ដើម្បីទៅកាត់សក់ តែពេលទៅដល់ផ្ទះជាងៗថា រវល់ហើយ មិនបានកាត់ឲ្យទេភ្លាមៗនោះ។ រួចមកគាត់ក៏បានធ្វើដើរត្រឡប់មកផ្ទះវិញ គាត់បានស្រែកហៅប្រពន្ធរបស់គាត់ម្ដងទៀត តែនៅតែមិនឃើញ ក៏បានដើររកជុំវិញផ្ទះនៅតែអត់ឃើញទៀត ហើយទ្វារផ្ទះនៅតែបើកចំហរដដែល។
មួយសន្ទុះក្រោយមក គាត់បានដើរចូលទៅក្នុងផ្ទះ ហើយបើកទ្វារបន្ទប់ ដើរចូលស្រាប់តែឃើញប្រពន្ធរបស់គាត់ បានដេកស្លាប់នៅពីមុខទូលុយយ៉ាងអាណោចអាធ័ម។ ភ្លាមៗនោះគាត់បានស្រែកឆោឡោ ឱ្យអ្នកជិតខាងជួយប្រពន្ធគាត់ផង ព្រោះប្រពន្ធរបស់គាត់បានស្លាប់បាត់បង់បាត់ទៅហើយ ចំណែកឯទូដាក់លុយ និងគ្រឿងអលង្ការមួយចំនួន ត្រូវបានបាត់បង់គ្មានសល់ឡើយ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុរួច បានធ្វើការទាក់ទងទៅសមត្ថកិច្ចជំនាញ ដើម្បីចុះមកធ្វើកោសល្យវិច័្ចយ នឹងប្រគល់សាកសពទៅឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកជនសង្ស័យសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវ និងតាមចាប់ខ្លួនយកមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់៕