(ភ្នំពេញ)៖ ក្នុងឱកាសខួបកំណើតគម្រប់៦៨ ឈានចូល៦៩ឆ្នាំរបស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ, នាយឧត្តមសេនីយ៍សន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យសម្តេចក្រឡាហោម ស ខេង ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីនៃខុទ្ទកាល័យនេះទាំងអស់ បានបួងសួងដល់ទេវតា និងវត្ថុស័ក្តសិទ្ធលើលោក សូមប្រសិទ្ធពរជ័យឱ្យសម្ដេចក្រឡាហោម ស ខេង ឱ្យមានសុខភាពល្អបរិបូរ កម្លាំងមាំមួន បញ្ញាញាណឈ្លាសវៃ និងមានអាយុយឺនយូរ ដើម្បីបន្តដំណើរជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កសាង និងអភិវឌ្ឃនាវាកម្ពុជា កាន់តែរុងរឿងឡើងសម្រាប់ប្រជាពលរដ្ឋខ្មែរទាំងមូល។
នៅក្នុងឱកាសដ៏វិសេសវិសាលនេះ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ សូមគោរពកោតសរសើរដោយស្មោះស្ម័គ្រ ប្រកបដោយមោទនភាពជាទីបំផុត ចំពោះកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តដ៏មោះមុតរបស់ សម្តេចក្រឡាហោម ស ខេង ដែលតែងតែយកអស់កម្លាំងពលំ និងប្រាជ្ញាស្មារតី ដឹកនាំក្រសួងមហាផ្ទៃសម្រេចបានសមិទ្ធផល និងស្នាដៃជាច្រើន បម្រើដល់ភារកិច្ចស្នូលនៃការពង្រឹងការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ និងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម កាន់តែល្អប្រសើរ និងទទួលបានប្រសិទ្ធភាពខ្ពស់។
លោកបានបួងសួងដល់ ទេវតាតាមជួយបីថែរក្សា សម្តេចក្រឡាហោម ស ខេង និងលោកស្រី ព្រមទាំងបុត្រា-បុត្រី និងចៅប្រុស-ចៅស្រី ជួបតែសុភមង្គល វិបុលសុខគ្រប់ប្រការ និងប្រកបដោយពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕