(ភ្នំពេញ)៖ បន្ទាប់ពីមានការប្រកាសពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជារួចមក សមាគមកាត់ដេរសម្លៀកបំពាក់នៅកម្ពុជា ហៅកាត់ថា GMAC បានចេញសេចក្ដីថ្លែងអំណរគុណ ចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលអនុគ្រោះដល់ការនាំចេញ-នាំចូលផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងសម្ភារធ្វើដំណើរ ដោយមិនចាំបាច់ឆ្លងកាត់ការ ត្រួតពិនិត្យរបស់ស្ថាប័នកាំកុងត្រូលឡើយ។
ការអនុគ្រោះទាំងនេះ ត្រូវបានសមាគម GMAC បញ្ជាក់ពីសារប្រយោជន៍មួយចំនួនថា វានឹងជួយសម្រាលបន្ទុកក្នុងការចំណាយរបស់វិស័យឯកជន ក៏ដូចជាកាត់បន្ថយនូវពេលវេលានៃការបំពេញបែបបទ និងនីតិវិធីពាក់ព័ន្ធ។
ខាងក្រោមនេះជាលិខិតថ្លែងអំណរគុណរបស់សមាគម GMAC៖