(ព្រះសីហនុ)៖ នាវាទេសចរណ៍១គ្រឿងមកពីប្រទេសថៃ ផ្ទុកមនុស្សជាង២ពាន់នាក់ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩។
Facebook របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានបញ្ជាក់នៅថ្ងៃនេះថា នាវាទេសចរណ៍នេះឈ្មោះ Costa Fortuna ដែលជានាវាទី២ មកពីកំពង់ផែ Laem Chabang ប្រទេសថៃ មានផ្ទុកអ្នកដំណើរចំនួន ២,៤០៤នាក់ (ស្រី ១,៨៧៦នាក់) និងនាវិកចំនួន ៩៨០នាក់ (ស្រី ១៤៦នាក់)។
បន្ទាប់ពីចូលចតនៅកម្ពុជា នាវាទេសចរណ៍នេះ បានចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅម៉ោង ១៨៖០០ល្ងាចថ្ងៃដដែល ដោយឆ្ពោះទៅកាន់កំពង់ផែសឹង្ហបូរី៕