(ភ្នំពេញ)៖ ក្រុមហ៊ុន Yuetai International Group គឺជាក្រុមហ៊ុនដ៏ល្បីមួយ ក្នុងចំណោមក្រុមហ៊ុនផ្នែកអចលទ្រព្យទាំង១០០ ហើយក្រុមហ៊ុននេះបានចូលក្នុងទីផ្សារក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ២០១១មក ដោយទទួលបានការគាំរទ្រ និងទទួលបានជោគជ័យយ៉ាងច្រើនជាបន្តបន្ទាប់ផងដែរ។

ដើម្បីជាអបអរបន្ទាប់ពីទទួលបានជោគជ័យ លើគម្រោងធំៗរបស់ខ្លួននោះ ក្រុមហ៊ុន Yuetai Group បានរៀបចំពិធីជប់លៀងបំណាច់ឆ្នាំដ៏ធំមួយ ជូនដល់បុគ្គលិក កាលពីចុងសប្តាហ៍កន្លងទៅនេះ និងបានដាក់ផែនការពង្រីកគម្រោងធំៗ ២បន្ថែមទៀតនៅក្នុងឆ្នាំ២០១៩នេះ ខណៈដែលគម្រោង YUETAI THE GARDEN បានបើកដំណើរការសាងសង់កាលពីពេលថ្មីៗកន្លងមកនេះមួយទៀតផងដែរ។

គម្រោងដែលទទួលបានជោគជ័យរបស់ក្រុមហ៊ុន Yuetai Group រួមមាន៖

*ទី១៖ The East One Residence

គម្រោងនេះមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវ Norodom Boulevard និង Monivong Boulevard ដែលមហាវិថីដ៏សំខាន់ចំនួន២ នៅក្នុងទីក្រុងភ្នំពេញ។ គម្រោងនេះត្រូវបានបញ្ចប់ការសាងសង់កាលពីឆ្នាំ២០១៦ ដែលគ្របដណ្ដប់លើទំហំ១,២៥៧ម៉ែត្រក្រឡា ការដ្ឋានសាងសង់ទំហំ ២៣,០០០ម៉ែត្រក្រឡា។

*ទី២៖ EAST VIEW

គម្រោង East View Residence គឺជាគម្រោង multi-complex compound ដំបូងគេបំផុត នៅតាមបណ្ដោយមហាវិថីព្រះនរោត្ដម។ East View Residence មានទីតាំងនៅក្បែរមហាវិថីព្រះនរោត្ដម និងស្ថិតនៅភាគខាងជើងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ គម្រោងនេះគ្របដណ្ដប់លើផ្ទៃដីទំហំ៤,៧៦២ម៉ែត្រក្រឡា ហើយនឹងមានផ្ទៃទំហំ១០៥,៦២០ម៉ែត្រក្រឡា។ East View គឺជាអគារពាណិជ្ជកម្ម និងអគារស្នាក់នៅដ៏ប្រណិត ដែលមានរួមបញ្ចូលទាំងការិយាល័យ Grade B, SOHO apartments,លំនៅដ្ឋានដ៏ ប្រណិត។ គម្រោងនេះត្រូវបានបញ្ចប់កាលពីឆ្នាំ២០១៨។

* គម្រោងដែលកំពុងសាងសង់ YUETAI THE GARDEN

គម្រោង Yuetai The Garden Residence មានទីតាំងស្ថិតនៅមហាវិថីវេងស្រេង ស្ថិតក្បែរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលជាតំបន់​ពាណិជ្ជកម្ម និងប្រជុំជនដ៏សំខាន់ (On the gold axis of Phnom Penh, it radiates both the «International Airport Business Circle» and «Phnom Penh city life circle») វាគឺជាសហគមន៍ ដែលមានលក្ខណៈអន្តរជាតិនៅក្នុងទីក្រុងភ្នំពេញ។ គម្រោងនេះត្រូវបានចាប់ផ្ដើមសាងសង់ កាលពីខែតុលា ឆ្នាំ២០១៨ ដោយគ្របដណ្ដប់លើផ្ទៃ ១៧,០០០ម៉ែត្រក្រឡា ការដ្ឋានសាងសង់ទំហំ ១១០,០០០ម៉ែត្រក្រឡា។

គម្រោងរបស់ក្រុមហ៊ុន Yuetai Group ដែលនឹងសាងសង់ក្នុងឆ្នាំ២០១៩នេះរួមមាន៖

* ទី១៖ YUETAI PHNOM PENH HARBOUR
គម្រោងនេះនឹងត្រូវចាប់ផ្ដើមសាងសង់នៅខែ មីនា ឆ្នាំ២០១៩។​ ដោយមានទីតាំងស្ថិតនៅបណ្ដោយច្រាំទន្លេ Mekong និងមានចំងាយ១.៨ គីឡូម៉ែត្រ ពីព្រះបរមរាជវាំង Yuetai Phnom Penh Harbour នឹងក្លាយជាគម្រោងអចលនទ្រព្យដ៏ធំបំផុតនៅក្នុងទីក្រុងភ្នំពេញ ដែលមានទាំងកំពង់ផែ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងតំបន់ទេសចរណ៍ល្អឯកតែមួយគត។ គម្រោងនេះគឺជាគម្រោងអភិវឌ្ឍរួមដ៏សម្បើម ក្នុងនោះរួមមានទេសចរណ៍ ពាណិជ្ជកម្ម ទីកម្សាន្ត និងផ្សារទំនើប ដែលគ្របដណ្ដប់លើផ្ទៃ ១១៨,០០០ម៉ែត្រក្រឡា ការដ្ឋានសាងសង់ទំហំ ១,១៧០,០០០ម៉ែត្រក្រឡា។

*ទី២៖ YUETAI CITY

គម្រោងនេះនឹងក្លាយជាមជ្ឈមណ្ឌលថ្មីមួយនៅខេត្តកំពង់ចាម ដែលជាគម្រោងចំរុះតែមួយគតក្នុងខេត្តកំពង់ចាម ដែលមានវីឡាស្នាក់នៅ អគារពាណិជ្ជកម្ម ឧស្សាហកម្ម ទេសចរណ៍ វប្បធម៌ ការអប់រំ និងមន្ទីរពេទ្យ។ គម្រោងនេះនឹងគ្របដណ្ដប់លើផ្ទៃដី ៥៣០,០០០ម៉ែត្រក្រឡា និងមានគម្រោងការដ្ឋានសាងសង់សរុប ៦០០,០០០ម៉ែត្រក្រឡា ហើយការសាងសង់នឹងចាប់ផ្ដើមក្នុងឆ្នាំ២០១៩នេះ៕