(ភ្នំពេញ)៖ ក្រុមហ៊ុន តូតាល់កំាបូត បានប្រគល់រង្វាន់ជូនអ្នកមានសំណាងឈ្នះ ក្នុងកម្មវិធី Refill and Win ចំនួន២៥០នាក់ ដែលប្រារព្ធធ្វើឡើង នៅស្ថានីយប្រេងឥន្ធនៈតូតាល់ជ្រោយចង្វារ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ ។
សម្រាប់ឈ្មោះអ្នកឈ្នះរង្វាន់ទាំង២៥០នាក់ នឹងត្រូវបានផ្សព្វផ្សាយនៅតាមស្ថានីយ៍តូតាល់ និងលើទំព័រ Facebook របស់ក្រុមហ៊ុនតូតាល់កាំបូត ក៏ដូចជាតាមរយៈប្រព័ន្ធផ្សព្វផ្សាយនានា ។ការផ្ដល់ជូនរង្វាន់នេះ គឺស្របនឹងខួបទី២៥ សម្រាប់ប្រតិបត្ដិការរបស់ក្រុមហ៊ុន តូតាល់កាំបូតនៅកម្ពុជា។
លើសពីនោះ លោកអ្នកនឹងទទួលបានឱកាសឈ្នះរង្វាន់ជាច្រើន ព្រោះនៅក្នុងឆ្នាំ២០១៩នេះ ក្រុមហ៊ុននឹងផ្ដល់ជូនរង្វាន់ច្រើនជាងឆ្នាំមុនៗ ដែលមានរង្វាន់ ម៉ូតូ ទូរទស្សន៍ LED និងកាតសម្រាប់ចាក់សាំង តូតាល់(តូតាល់ក្លឹបកាត) ។
Refill and Win ជាកម្មវិធីប្រចាំឆ្នាំ ដែលផ្ដួចផ្ដើមបង្កើតឡើងដោយក្រុមហ៊ុនតូតាល់ កាំបូត ដើម្បីផ្ដល់រង្វាន់ជូន អតិថិជន ដែលបានគាំទ្រក្រុមហ៊ុនកន្លងមក ។សូមបញ្ជាក់ថា កម្មវិធីនេះ បានប្រព្រឹត្ដទៅអស់រយៈពេលបីខែ ដោយចាប់ផ្ដើមពីខែកញ្ញា ដល់ខែធ្នូ ឆ្នាំ២០១៨ និងមានសន្លឹកឆ្នោតរាប់លានសន្លឹក ត្រូវបានដាក់ផ្សងសំណាង នៅតាមស្ថានីយតូតាល់ ទូទាំងប្រទេស ។
ព្រឹត្ដិការណ៍ចាប់រង្វាន់របស់ Refill and Win ត្រូវបែងចែកជាពីរ ដោយលើកទីមួយ ត្រូវបានរៀបចំឡើងនៅតាមបណ្ដាខេត្ដនានា ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ ហើយការចែករង្វាន់ជូនអ្នកឈ្នះ ត្រូវបានធ្វើឡើងនៅតាមបណ្ដាខេត្ដនោះដោយផ្ទាល់។ ការចែករង្វាន់លើកទីពីរនេះ គឺសម្រាប់អ្នកឈ្នះ ពីការចាប់រង្វាន់នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ ៕