(ភ្នំពេញ)៖ នាថ្ងៃអាទិត្យសប្ដាហ៍ថ្មីនេះ អង្គភាពព័ត៌មាន Fresh News សូមលើកយកនូវគតិបណ្ឌិតទាំង១០ថ្មីៗទៀតមកបង្ហាញជូនមិត្តអ្នកអាន ដែលសុទ្ធតែបានសម្រឹងសម្រាំងចេញពីសៀវភៅទស្សនវិជ្ជាមួយចំនួន ដែលបានកត់ត្រាទុកនូវសម្ដីមាសរបស់មេដឹកនាំ និងបុគ្គលល្បីៗលើពិភពលោក។
គតិបណ្ឌិតទាំង១០នោះ រួមមាន៖
១៖ ពុទ្ធឱវាទ៖ «មនុស្សព្រមទទួលយកភាពល្ងង់ខ្លះក៏ជារឿងល្អសម្រាប់ខ្លួនឯង»។
២៖ សេចក្ដីស្លាប់ពុំមែនរឿងគួរឱ្យខ្លាចទេ តែស្លាប់ទាំងមិនបានឃើញប្រទេសខ្លួនទទួលបានឯករាជ្យ ទើបជារឿងគួរឱ្យភ័យខ្លាច។ អាចារ្យ ហែម ចៀវ ព្រះសង្ឃកម្ពុជាក្រោមមួយអង្គ ដែលចូលរួមតស៊ូទាមទារឯករាជ្យពីអាណានិគមបារាំង។
៣៖ មេដឹកនាំមិនមែនជាមនុស្សដែលបង្ខំអ្នកដទៃជួយខ្លួនឯង ឱ្យមានអំណាចកាន់តែខ្លាំងនោះទេ។ លោកស្រី Beth Revis អ្នកនិពន្ធជនជាតិអាមេរិកាំង។
៤៖ កុំដើរតាមហ្វូងមនុស្ស សូមដឹកនាំគេឱ្យដើរតាមអ្នកវិញ។ លោកស្រី ម៉ាការ៉េត ថាត់ឆឺរ អតីតនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស។
៥៖ ភាពជាអ្នកដឹកនាំ និងការសិក្សា ត្រូវមានទំនាក់ទំនងជាមួយគ្នាមិនអាចខ្វះបាន។ លោក ចន ខេនណឺឌី អតីតប្រធានាធិបតីសហរដ្ឋអាមេរិក។
៦៖ មេដឹកនាំ គឺជាអ្នកជំនួញម្នាក់ដែលមានសង្ឃឹមជានិច្ច។ ព្រះចៅ ណាប៉ូឡេអុង បូណាផាត របស់បារាំង។
៧៖ រាល់គំនិតឈ្លាសវៃមិនអាចស្រោចស្រង់អាណាចក្ររបស់អ្នកបានឡើយ ប្រសិនបើគ្មានមនុស្សស្ដាប់តាម។ លោក Brandom Sanderson អ្នកនិពន្ធជនជាតិអាមេរិកាំង។
៨៖ គ្មានមនុស្សណាម្នាក់ក្លាយជាមនុស្សអស្ចារ្យបានឡើយ លើកលែងតែឆ្លងកាត់កំហុសជាច្រើនរាប់មិនអស់។ លោក William Gladstone ព្រឹទ្ធាចារ្យនយោបាយចក្រភពអង់គ្លេស។
៩៖ ខ្ញុំមិនបានខ្វល់ខ្វាយពីអ្នកដទៃ ដែលមិនស្ដាប់ខ្ញុំនោះទេ ខ្ញុំខ្វល់តែសមត្ថភាពផ្ទាល់ខ្លួនរបស់ខ្ញុំតែប៉ុណ្ណោះ។ លោក ខុង ជឺ អ្នកប្រាជ្ញបុរាណចិន។
១០៖ គេក្បត់ខ្ញុំជារឿងរបស់គេ តែខ្ញុំដាច់ខាតមិនក្បត់គេទេ។ ស្ដេចត្រាញ់នគរស៊ូ លាវ ប៉ី៕