(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងអះអាងថា បើនិយាយពីច្បាប់វិសោធនកម្មមាត្រាថ្មី៤៥(ស្ទូន) ដើម្បីបើកផ្លូវឲ្យនាយករដ្ឋមន្រ្ដីសម្ដេចតេជោ ហ៊ុន សែន មានលទ្ធភាពថ្វាយការស្នើសុំលើកលែងទោសពីព្រះមហាក្សត្រ ទៅដល់អ្នកជាប់បម្រាមធ្វើនយោបាយ ហើយត្រូវបានអ្នកជាប់បម្រាមមានការសាទរ និងបានដាក់លិខិតស្នើសុំលើកលែងទោស ដល់ខ្លួនដូចយើងឃើញនេះ ។ បើនិយាយពី លោក សម រង្ស៊ី គឺក្លាយជាអ្នកនយោបាយឯកកោ នឹងធ្លាក់ក្នុងស្ថានភាពដូចឪពុកខ្លួននាទសវត្សរ៍១៩៦០ យ៉ាងដូច្នោះដែរ។
បានន័យថា បើថ្លាថ្លែងចំពោះជីវិតនយោបាយរវាងលោក សម សារី និងលោក សម រង្ស៊ី ជាឪនិងកូនទំាងពីរនាក់នេះ យើងឃើញថា៖ អំពីលោក សម សារី បើនិយាយពីសាវតារនយោបាយ នាទសវត្សរ៍១៩៦០នោះ គឺមានចលនានយោបាយមួយដែលមានអាមេរិកំាងពីក្រោយខ្នងនាសម័យនោះគឺ «ចលនាខ្មែរសេរី» ដឹកនំាដោយលោក សឺង ង៉ុកថាញ និងលោក សម សារី នេះឯង។ បើដូច្នេះស្ថិតក្នុងកាលះទេសះនោះលោក សឺង ង៉ុកថាញ និងលោក សម សារី តែងមានទំនាស់គ្នាយ៉ាងខ្លំាង ពិសេសលោក សម សារី នេះតែម្ដង ចង់ធ្វើបងធំលើលោក សឺង ង៉ុកថាញ ដោយចង់គ្រប់គ្រងលើចលនាខ្មែរសេរីនេះ រហូតធ្វើឲ្យអាមេរិកំាងមានការឈឺក្បាលយ៉ាងខ្លំាង។
បើដូច្នេះស្ថិតក្នុងជម្លោះដណ្ដើមអំណាចបងធំនេះ ហើយដើម្បីបិតបំាងនូវជម្លោះនេះ គឺពួកគេក៏បានបង្កើតពាក្យថា «សម សារី និង សឺង ង៉ុកថាញ គឺជាមនុស្សតែមួយ គឺមិនខុសពីពាក្យរបស់ អតីតបក្សសង្រ្គោះជាតិដែល លោក សម រង្ស៊ី ខិតខំពោលដដែលៗថា សម រង្ស៊ី និង កឹម សុខា គឺជាមនុស្សតែមួយ» យ៉ាងដូច្នោះនេះទេ។
លោក រត្ន័ សណ្ដាប់ បានរៀបរាប់បន្ដថា ស្ថិតក្នុងរឿងរ៉ាវជម្លោះដណ្ដើមបងធំរវាងលោក សម សារី និងលោក សឺង ង៉ុកថាញ ពិសេស លោក សម សារី ពូកែទាមទារនេះ ទាមទារនោះ ពុំចេះចប់ពុំចេះហើយផងនោះ។ ស្ថិតត្រង់ចំណុចនេះគឺធ្វើឲ្យក្រុម CIA អាមេរិកំាងមានការធុញទ្រាន់យ៉ាងខ្លំាង រហូតចុងក្រោយក៏បានសម្លាប់លោក សម សារី ដោយពុំបន្សល់ភស្ដុតាងរហូតដល់ សព្វថ្ងៃនេះ។ ស្ថិតត្រង់ចំណុចនេះលោក រត្ន័ សណ្ដាប់ ក៏បានសង្កត់ធ្ងន់ផងដែរថា ចំពោះមូលហេតុដែលអាមេរិកំាងកាន់ជើង លោក សឺង ង៉ុកថាញ ច្រើនជាង លោក សម សារី នោះពីព្រោះលោក សឺង ង៉ុកថាញ ជាកម្ពុជាក្រោមមានប្រយោជន៍ជាង ដោយមានទំនាក់ទំនងល្អជាមួយវៀតណាមខាងត្បូង ដែលពេលនោះស្ថិតក្រោមការគ្រប់គ្រងអាមេរិក ហើយក៏មានទាហានខ្លះផងដែរ។
បើដូចនេះស្ថិតក្នុងបរិបទបច្ចុប្បន្ននេះដែរ ចំពោះករណីជម្លោះដណ្ដើមបងធំ ក្នុងអតីតបក្សសង្រោ្គះជាតិរវាងលោក សម រង្ស៊ី និងលោក កឹម សុខា ហើយដែលអាមេរិកស្ថិតពីក្រោយខ្នងនេះដែរ។ ត្រង់ចំណុចនេះលោក រត្ន័ សណ្ដាប់ យល់ថា គឺអាចអាមេរិកលើកទឹកចិត្ដ លោក កឹម សុខា ច្រើនជាង ពីព្រោះអតីតថ្នាក់ដឹកនំាបក្សលោកតា សឺន សាន្ដ ជាកម្ពុជាក្រោមមិនខុសពី លោក សឺង ង៉ុកថាញ នោះទេ។ ពិសេសគោលនយោបាយអាមេរិកនេះទៀតសោតក៏កំពុងស្អិតរមូតជាមួយវៀតណាម ដូចយើងឃើញសព្វថ្ងៃនេះជាភស្ដុតាង។ បើដូច្នេះស្ថិតត្រង់ចំណុចទំាងនេះហើយ ដែលយើងហៅថា លោក សម រង្ស៊ី ធ្លាក់ក្នុងស្ថានភាពដូចឪពុកខ្លួននាទសវត្សរ៍១៩៦០នោះ៕