(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន១,៨៩៦គ្រឿង រកឃើញល្មើសច្បាប់៣៦១គ្រឿង(ម៉ូតូ៧៥%) អប់រំ១៤១គ្រឿង និងផាកពិន័យ២២០គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់នៅថ្ងៃទី១៣ ខែមករានេះ ត្រួតពិនិត្យរួមបានចំនួន២,៧៦៩គ្រឿង, អប់រំ១៣៣គ្រឿង និងផាកពិន័យ៣០៩គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល១៣ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៥៥,៧៦៤គ្រឿង រកឃើញយានយន្តល្មើស៨,៦៤៥គ្រឿង (ម៉ូតូ៨១%) ក្នុងនោះអប់រំ១,៧២១គ្រឿង និងផាកពិន័យ៦,០៣៣គ្រឿង៕