(ភ្នំពេញ)៖ ភ្លាមៗក្រោយពេលមានការផ្ទុះប្រតិកម្មពីក្រុមអ្នកសារព័ត៌មានយ៉ាងច្រើន ចំពោះការប្រមាថមើលងាយមកលើអ្នកសារព័ត៌មាន និងកាសែតខ្មែរថាជាក្រដាសចេកចៀននោះ ប្រធានគណបក្សខ្មែរក្រោកលោក សុខ សុវណ្ណវឌ្ឍនាសារពង្ស ឬហៅថា William Guang បានព្យាយាមគេចវេសពីការទទួលខុសត្រូវរបស់ខ្លួន ដោយបានបដិសេធចោលគណនី Facebook ដែលប្រមាថមើលងាយអ្នកសារព័ត៌មាន និងកាសែតខ្មែរថា មិនមែនជារបស់បក្សខ្លួននោះឡើយ។

តែបើតាមការមើលស្រាវជ្រាវទៅលើប្រវត្តិសកម្មភាពនៅលើគណនី Facebook មានឈ្មោះ «គណបក្សខ្មែរក្រោក ភូមិភាគពិសស» នេះ បានបង្ហាញពីសកម្មភាពជាច្រើនរបស់ថ្នាក់ដឹកនាំ គណបក្សបក្សខ្មែរក្រោក ជាពិសេសលោក ព្រំ ពិសិដ្ឋ ដែលជាប្រធានកិត្តិយសបក្សត្រូវបានបង្ហោះលើគណនីមួយនេះ។ អ្វីដែលអាចធ្វើឲ្យគេសន្និដ្ឋានបានយ៉ាងច្បាស់ទៀតថា គណនី Facebook នេះ ជារបស់លោក ព្រំ ពិសិដ្ឋ ថែមទៀតនោះ គឺនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅនេះ លោក ព្រំ ពិសិដ្ឋ បានផ្សាយផ្ទាល់លើគណនីមួយនេះ។ ការផ្សាយផ្ទាល់បែបនេះ មិនមានជនដទៃណាមួយអាចមកធ្វើបាននោះឡើយ។

ក្រុមអ្នកសារព័ត៌មាន បានឲ្យមេបក្សដែលមានប្រវត្តិរុំស្រោបដោយរឿងអាស្រូវមិនសូវល្អ លោក William Guang ចេះហ៊ានទទួលស្គាល់នូវកំហុសរបស់ខ្លួន មិនមែនចេះតែវិធីដោះសារ ដើម្បីគេចវេសពីបញ្ហានោះឡើយ៕

ខាងក្រោមនេះ ជាភស្តុតាងយ៉ាងច្បាស់បង្ហាញថា ជាគណនី Facebook នេះគឺជារបស់លោក ព្រំ ពិសិដ្ឋ ប្រធានកិត្តិយសបក្សខ្មែរក្រោក ដែលបាន Live នៅលើគណនី Facebook ឈ្មោះ «គណបក្សខ្មែរក្រោក ភូមិភាគពិសស»

https://www.facebook.com/100008430633055/videos/2030945140529821/