សមាជិកសភា និងអភិបាលក្រុងប្រិសបិន ចូលរួមអបអរសាទរខួបទី៤០ ទិវាជ័យជម្នះ៧មករា រៀបចំដោយសមាគមខ្មែរ-អូស្ត្រាលី រដ្ឋឃ្វីនស្លែន
12-01-2019 20:33
(ប្រិសបិន-អូស្ត្រាលី)៖ នៅល្ងាចថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩នេះ ប្រជាពលរដ្ឋខ្មែរ-អូស្ត្រាលី ដែលកំពុងរស់នៅទីក្រុងប្រិសបិន (Brisbane) រដ្ឋឃ្វីនស្លែន ប្រទេសអូស្ត្រាលី បានជួបជុំគ្នាយ៉ាងច្រើនកុះករ ដើម្បីប្រារព្ធពិធីអបអរសាទរបុណ្យជាតិខួបលើកទី៤០ នៃទិវាជ័យជម្នះ៧មករា (១៩៧៩-២០១៩) យ៉ាងសប្បាយរីករាយក្រៃលែង និងស្និទ្ធស្នាលជាទីបំផុត ក្នុងនាមមហាគ្រួសារខ្មែរតែមួយ។
កម្មវិធីនេះត្រូវបានរៀបចំឡើងដោយសមាគមខ្មែរ-អូស្រ្តាលី ប្រចាំរដ្ឋឃ្វីនស្លែន ប្រទេសអូស្រ្តាលី ដែលមានលោក ហង្ស សុជាតិ ជាប្រធាន ស្ថិតក្រោមអធិបតីភាពលោក កុយ គួង ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសអូស្ត្រាលី និងណូវ៉ែលហ្សេឡង់, លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌, លោក ស៊ូនី វង្សវិសិដ្ឋ មន្រ្តីជាន់ខ្ពស់ក្រសួងការពារជាតិ និងមានការចូលរួម ពីមន្រ្តីជាន់ខ្ពស់កម្ពុជាជាច្រើនរូប។
ជាមួយគ្នានេះ ក៏មានការចូលរួមជាភ្ញៀវកិត្តិយសបរទេសដូចជា៖ លោក Graham Quirk (ក្រាហាម ឃ្វើក) ចៅហ្វាយក្រុងប្រីសបិន, លោក Duncan Pegg (ដាន់ខេន ភិក) សមាជិកសភាសម្រាប់ Stretton (ស្រ្តេតតុន), លោក Gary Hardgrave (ហ្គារី ហាដគ្រេវ) អតីតរដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍ និងពហុវប្បធម៌អូស្ត្រាលី ព្រមទាំងអ្នកមុខអ្នកការ របស់អូស្ត្រាលីផងដែរ៕