(កាណាដា)៖ បងប្អូនប្រជាពលរដ្ឋខ្មែរ-កាណាដា ដែលកំពុងរស់នៅទីក្រុង Toronto ប្រទេសកាណាដា បានជួបជុំគ្នាច្រើនយ៉ាងកុះករ នារសៀលថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៩ ដើម្បីប្រារព្ធពិធីអបអរសាទរ ខួបលើកទី៤០ នៃទិវាជ័យជម្នះ៧មករា (១៩៧៩-២០១៩) យ៉ាងសប្បាយរីករាយក្រៃលែង និងស្ថិតស្នាលជាទីបំផុត ក្នុងនាមមហាគ្រួសារខ្មែរតែមួយ។
កម្មវិធីនេះរៀបចំដោយលោក ឈួរ ឆាត កុងស៊ុលកិត្តិយសខ្មែរ ប្រចាំខេត្ត Ontario និងមានការអញ្ជើញចូលរួមពីសំណាក់លោក កែ សុវណ្ណ ប្រធានគណបក្សប្រជាជនកម្ពុជា ប្រចាំប្រទេសកាណាដា, លោក ដាំ ភិរម្យ អនុប្រធានយុវជនគណបក្សប្រជាជនកម្ពុជា ប្រចាំប្រទេសកាណាដា ហើយលោកក៏ជាក្រុមការងារគណបក្សប្រជាជនកម្ពុជា មកពីកម្ពុជា ប្រចាំខេត្ត Ontario ផងដែរ៕