(ភ្នំពេញ)៖ ដើម្បីជៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាព ឬឈានដល់ការបាត់បង់អាយុជីវិត ដោយសារការគាំងបេះដូង របស់អ្នកប្រើប្រាស់ទៀតនោះ ក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋ បញ្ឈប់ការប្រើប្រាស់ផលិតផលតាមប្រព័ន្ធអនឡាញ ពិសេសតាមសង្គមទំនាក់ទំនង Facebook ដែលគ្មានប្រភពច្បាស់លាស់ និងគ្មានការចុះបញ្ជិកា គ្មានច្បាប់អនុញ្ញាត ពីក្រសួងសុខាភិបាល ។

តាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩នេះ ក្រសួងសុខាភិបាល បានហាមឃាត់ការនាំចូល លក់ចែកចាយ និងផ្សព្វផ្សាយតាមបណ្ដាញសង្គម Facebook នូវផលិតផលជាច្រើនប្រភេទ ដែលមានចរាចរ តាមគណនីឈ្មោះ San San Clinic, Health and Medicine Cambodia និងឱសថបំប៉ន ផ្លូវភេទ បុរសឈ្មោះ AIDE FORTE ។

ព័ត៌មានលម្អិតមានដូចខាងក្រោមនេះ៖