Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រាជរដ្ឋាភិបាលកម្ពុជា ចេញសារាចរណែនាំ ៤ចំណុច ដើម្បីបង្កា និងទប់ស្កាត់ ការប្រើប្រាស់លិខិតឆ្លងដែនការទូតដល់ជនបរទេស ដែលជាទីប្រឹក្សា និងជំនួយការ ឥស្សរជន និងក្រសួងស្ថាប័នកម្ពុជា (Video Inside)

12-01-2019 09:07

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា នាថ្មីៗនេះ បានចេញសារាចរណែនាំមួយ ពាក់ព័ន្ធនឹងការផ្តល់លិខិតឆ្លងដែនការទូតដល់ជនបរទេស ដែលជាទីប្រឹក្សា និងជំនួយការ ឥស្សរជនខ្មែរ និងក្រសួងស្ថាប័នកម្ពុជា។ នេះបើតាមសារាចរដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩។

តាមសារាចរបានឱ្យដឹងថា កន្លងមកនេះ រាជរដ្ឋាភិបាល បានសង្កេតឃើញថា ឥស្សរជន និងក្រសួងស្ថាប័នមួយចំនួន បានតែងតាំងបុគ្គលដែលជាពលរដ្ឋបរទេសឱ្យធ្វើជាទីប្រឹក្សា និងជំនួយការ។ ក្នុងចំណោមនោះ បុគ្គលទាំងនោះ មានខ្លះចូលសញ្ជាតិខ្មែរ​និងបានដាក់ពាក្យសុំប្រើប្រាស់លិខិតឆ្លងដែនការទូតកម្ពុជា។

ដើម្បីបង្ការ ទប់ស្កាត់ការប្រើប្រាស់លិខិតឆ្លងដែនការទូតមិនត្រូវត្រូវទៅតាមបេសកកម្ម រាជរដ្ឋាភិបាល បានសម្រេចចេញសារាចរណែនាំបន្ថែមអមពីបែបបទនៃការផ្តល់ និងប្រើប្រា់សលិខិតឆ្លងដែនការទូតដូចខាងក្នុងលិខិតខាងក្រោមនេះ៖