(អូស្រ្តាលី)៖ បងប្អូនប្រជាពលរដ្ឋខ្មែរ-អូស្ត្រាលីដែលកំពុងរស់នៅទីក្រុងអាឌឺឡែតនោះ បានជួបជុំគ្នាច្រើនយ៉ាងកុះករ នៅទីក្រុងអាឌឺឡែត ប្រទេសអូស្ត្រាលី នារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ ដើម្បីប្រារព្ធពិធីអបអរសាទរបុណ្យជាតិខួបលើកទី៤០ នៃទិវាជ័យជម្នះ៧មករា (១៩៧៩-២០១៩) យ៉ាងសប្បាយរីករាយក្រៃលែង និងស្ថិតស្នាលជាទីបំផុត ក្នុងនាមមហាគ្រួសារខ្មែរតែមួយ។
កម្មវិធីនេះ ការចូលរួមពីលោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររៀបចំយុវជនប្រចាំប្រទេសអូស្ត្រាលី និងណូវ៉ែលហ្សេឡង់ និងលោក កុយ គួង ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអូស្ត្រាលី និងណូវ៉ែលហ្សេឡង់ និងបានសហការរៀបចំឡើង ដោយលោក អ៉ិន មាត្រា អនុប្រធានក្រុមការងាររៀបចំយុវជនប្រចាំប្រទេសអូស្ត្រាលី និងណូវ៉ែលហ្សេឡង់ និងជាប្រធានក្រុមការងារ រៀបចំ យុវជនប្រចាំតំបន់៦ និងក្រុមការងារយុវជនប្រចាំទីក្រុងអាឌឺឡែត លោក ចាន់ ពេជ្ររ៉ា លោក ឆាន់ វឌ្ឍនៈ លោក សឿន ប៊ុនធី ព្រមទាំង ក្រុមការងារយុវជនទាំងអស់៕