(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៤,១៩១គ្រឿង រកឃើញល្មើសច្បាប់៥៣១គ្រឿង(ម៉ូតូ៨០%) អប់រំ១៧៥គ្រឿង និងផាកពិន័យ៣៥៦គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់នៅថ្ងៃទី១១ ខែមករានេះ ត្រួតពិនិត្យរួមបានចំនួន២,២៤៧គ្រឿង, អប់រំ១០០គ្រឿង និងផាកពិន័យ៣០១គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល១១ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៤៨,៤៣៦គ្រឿង រកឃើញយានយន្តល្មើស៧,៥៧៩គ្រឿង (ម៉ូតូ៧៩%) ក្នុងនោះអប់រំ២,២០៥គ្រឿង និងផាកពិន័យ៥,៣៧៤គ្រឿង៕