(ភ្នំពេញ)៖ បន្ទាប់ពីសម្លឹងឃើញពី ស្ថិរភាពដ៏រឹងមាំ និងភាពរីកចម្រើនផ្នែកសេដ្ឋកិច្ចរបស់កម្ពុជា ដោយសារតែទំនាក់ទំនងការទូតល្អ និងកិច្ចសហប្រតិបតិ្តការយ៉ាងជិតស្និទ្ធ រវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ កម្ពុជា-ចិន បានបង្កលក្ខណៈងាយស្រួលដល់វិនិយោគិនចិនមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជា មានការកើនឡើងជាបន្ដបន្ទាប់។
ជាក់ស្ដែងក្រុមហ៊ុនចិនថ្មីមួយទៀតបានចូលមក វិនិយោគលើទឹកដីកម្ពុជាដែលស្ថិតក្នុងស្រុកបទុមសាគរ ខេត្តកោះកុងប្រទេសកម្ពុជា ដោយក្រុមហ៊ុនបានវិនិយោគលើ គម្រោងមានឈ្មោះថា គម្រោងTEMI។
គម្រោង TEMI ជាគម្រោងសំខាន់ របស់គម្រោងតារាសាគរ ហើយស្ថិតនៅចំទីតាំងកណ្តាលនៃ គម្រោងតារាសាគរផងដែរ។ បច្ចុបន្ននេះគម្រោង TEMI កំពុងធ្វើការសាងសង់ក្នុងតំណាក់កាលទី១ លើផ្ទៃក្រលាជាង៥.៧គីឡូមែត្រក្រឡា ក្នុងគម្រោងនេះ មានការសាងសង់ដូជា៖ កន្លែងជិះអូប័រកំសាន្ត ទីលានវាយកូនហ្គោល ទីកន្លែងសម្រាកលំហែកាយ តំបន់ពាណិជ្ជកម្ម ក្លឹបកំសាន្តជាដើម។
កញ្ញា Lin Wang នាយកផ្នែកទីផ្សារក្រុមហ៊ុន Union Group ឲ្យដឹងថា គម្រោង TEMI នេះមានដូចជា៖ ផ្ទះវីឡា, រីសត និងនាវាទេចរណ៍ ដោយក្នុងនោះមានវីឡាជាង១ពាន់ គម្រោង TEMI នេះនឹងបញ្ចប់ការសាងរយៈ១០ឆ្នាំនេះ បើតាមការគ្រោងទុករបស់ក្រុមហ៊ុន។
កញ្ញាបន្ដថា «គម្រោង TEMI នេះបានចាយទុនប្រមាណ១៩០០លានដុល្លា និងស្ថិតលើផ្ទៃដី២៥០០ហិចតា»។
កញ្ញាបញ្ជាក់ថា «កត្តាជាច្រើនដែលធ្វើឲ្យក្រុមហ៊ុនចិន មកវិនិយោគនៅក្នុងប្រទេសកម្ពុជា ដោយគ្មានការភ័យព្រួយចំពោះការកើតមានហានីភ័យ ដូចអ្នកទាំងអស់គ្នាដឹងហើយថា ប្រទេសកម្ពុជាបានរក្សាលំនឹងសេដ្ឋកិច្ច៧%ប្រចាំឆ្នាំ ការក្សាកំណើន៧% ក្នុងរយៈពេល១០ឆ្នាំនេះ គឺគ្មានប្រទេសណាដែលអាចរក្សាទិន្ន័យបែបនេះ បានដូចប្រទេសកម្ពុជាឡើយ»។
កញ្ញាឲ្យដឹងទៀតថា «កត្តាទាំងនេះហើយដែលធ្វើឲ្យក្រុមហ៊ុនខ្ញុំ ចាប់អារម្មណ៍ចូលមកវិនិយោគ នៅក្នុងប្រទេសកម្ពុជា និងធ្វើឲ្យកម្ពុជាក្លាយជាប្រទេសដែលមានសក្ដានុពល លើវិស័យសទេសចរណ៍កាន់តែខ្លាំង»។
សូមបញ្ជាក់ថា គម្រោង TEMI ជាការវិនិយោគរបស់ក្រុមហ៊ុន Union City Development Group Co.Ltd និងក្រុមហ៊ុនTianjin Intellectual Capital លើខេត្តកោះកុង ប្រទេសកម្ពុជា៕