(មណ្ឌលគិរី )៖ សាខាកាំកុងត្រូលខេត្តមណ្ឌលគិរី ដឹកនាំដោយលោក ចាន់ វាសនា ប្រធានសាខា បានសហការជាមួយមន្ទីរពាណិជ្ជកម្ម និងក្រុមការងារមន្ត្រីមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋាន កាំកុងត្រូល នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩នេះ បាននាំយករថយន្តមន្ទីរពិសោធន៍ចល័ត ចំណីអាហារមកត្រួតពិនិត្យទំនិញនៅកន្លែងតាំងពិព័រណ៍ ក្រុងសែនមនោរម្យ និងផ្សារក្រុងសែនមនោរម្យ ក្នុងខេត្តមណ្ឌលគិរី ។
លោក ចាន់ វាសនា ប្រធានសាខាកាំកុងត្រូលខេត្តមណ្ឌលគិរី បានឲ្យដឹងថា ការត្រួតពិនិត្យទំនិញនៅកន្លែងតាំងពិព័រណ៍ ក្រុមការងារបានយកគំរូចំនួន២៦គំរូ មកធ្វើការពិនិត្យ ដោយរថយន្តមន្ទីរពិសោធន៍ចល័ត រកសារធាតុគីមីហាមឃាត់ ។ ហើយជាលទ្ធផល មន្ត្រីយើងមិនបានរកឃើញផលិតផលណាមួយ មានសារធាតុគីមីហាមឃាត់នោះទេ។
លោកប្រធានសាខា បានបន្តថា ចំពោះការត្រួតពិនិត្យលើទីផ្សារក្រុងសែនមនោរម្យ មន្ត្រីជំនាញកាំកុងត្រូល បានយកគំរូចំនួន៤៦មុខ ហើយជាលទ្ធផល មន្ត្រីយើងមិនបានរកឃើញ មិនផលិតផលណាមួយ មានសារធាតុគីមីហាមឃាត់នោះឡើយ។ ក្រៅពីពិនិត្យលើម្ហូបអាហារ មន្ត្រីជំនាញបានដកហូតទំនិញ ដែលហួសកាលបរិច្ឆេត សរុបចំនួន៣៨គីឡូក្រាម យកទុកដុតកំទេចចោលផងដែរ។
លោក ចាន់ វាសនា ក៏បានណែនាំដល់អាជីករខាងលើ ហាមមិនឲ្យប្រើប្រាស់ នូវសារធាតុហាមឃាត់បន្តទៀតឡើយ បើពុំដូចដូច្នោះទេនិងត្រូវទទួលទោសតាមច្បាប់។ ជាមួយគ្នានោះ ក្រុមអាជីវករក៏បានសន្យានិងឈប់ប្រើប្រាស់ សារធាតុហាមឃាត់ Borax តទៅទៀតដែរ។
មិនតែប៉ុណ្ណោះក្រុមការងារ ក៏បានឃ្លាំពិនិត្យការលក់រាយប្រេងឥន្ធនៈ (ស្ថានីយ៍ចំនួន១១ទីតាំង) រីឯតម្លៃលក់រាយនោះ គឺសមស្របតាមតម្លៃ ដែលក្រសួងបានកំណត់៕