(រតនគិរី)៖ បុរស២នាក់ឪពុក-កូន ដែលជាជនជាតិវៀតណាម ត្រូវបានកម្លាំងនគរបាលខេត្តស្វាយរៀង កាលពីល្ងាចថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ ដោយយោងតាមលិខិតបង្គាប់ឲ្យចាប់ខ្លួន និងនាំខ្លួនលេខ0២/PC ៤៥ ចុះថ្ងៃទី១០ ខែមិនា ឆ្នាំ២០១៥ របស់ស្ថាប័នស្រាវជ្រាវស៉ើបអង្កេត នគរបាលខេត្តបារៀវុងតាវ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំង

យោងចំណារឯកភាពរបស់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តរតនគិរី ចុះថ្ងៃទី0៩ ខែមករា ឆ្នាំ២០១៩ លើសំណើសុំឃាត់ខ្លួនរបស់ស្នងការដ្ឋានគរបាលខេត្តរតនគិរី។

នៅល្ងាចថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ កម្លាំងជំនាញផែនការងារអន្តោប្រវេសន៍ អនុវត្តន៍តាមលិខិតយោងខាងលើ បានស្រាវ និងឃាត់ខ្លួន ជនជាតិវៀតណាមចំនួនពីរនាក់​នៅក្នុងឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។

ស្នងការរងទទួលផែនអន្តោប្រវេសន៍ លោកឧត្តមសេនីយ៍ត្រី ជា ប៊ុនធឿន ប្រាប់ឲ្យដឹងថា ជនសង្ស័យទី១- ឈ្មោះ ​ឡេ ថាន់ថាវ ភេទប្រុស ឆ្នាំកំណើត១៩៦៨ កាន់អត្តសញ្ញាណបណ្ណវៀតណាមលេខ ២៧៣៤៣២៩៩៦ និងទី២- ឈ្មោះ ឡេ ក្វៀតថាំង ភេទប្រុស ឆ្នាំកំណើត១៩៩៧ ស្រុកកំណើតខេត្តហាយយឿង កាន់អត្តសញ្ញាណបណ្ណវៀតណាមលេខ ២៧៣៦២០៧៥៩។

សូមបញ្ជាក់ថា ជនជាតិវៀតណាម០២នាក់ឪពុក និងកូន បានរត់គេចខ្លួនចេញពីប្រទេសវៀតណាម លួចឆ្លងដែនចូលមកសម្ងំលាក់ខ្លួន ក្នុងប្រទេសកម្ពុជា ពាក់ព័ន្ធក្នុងករណីឆបោកទ្រព្យសម្បត្តិ ប្រជាជនវៀតណាម នៅក្នុងខេត្តបារៀវុងតាវ ប្រទេសវៀតណាម។

លោកឧត្តមសេនីយ៍ត្រី ជា ប៊ុនធឿន បញ្ជាក់ឲ្យដឹងទៀតថា បច្ចុប្បន្នជនសង្ស័យ ឪពុក និងកូនខាងលើនេះ បានត្រៀមរៀបចំបែបបទ និងរង់ចាំចំណារឯកភាពពីថ្នាក់លើ ដើម្បីប្រគល់ទៅឲ្យភាគីវៀតណាម ចាត់ការបន្តតាមច្បាប់នៃប្រទេសវៀតណាម៕