(ភ្នំពេញ)៖ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា បាននិមន្តបំពេញព្រះរាជទស្សនកិច្ចនៅសាធារណរដ្ឋសង្គមនិយមវៀតណាមរយៈពេល៤ថ្ងៃ ចាប់ពីទី១០ ដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩។
អមព្រះរាជដំណើររបស់សម្ដេចសង្ឃរាជ ទេព វង្ស មានព្រះមន្ត្រីសង្ឃ នៃព្រះរាជាណាចក្រកម្ពុជា និងលោកឧកញ៉ា ចាន់ ជា ទីប្រឹក្សាសម្ដេចក្រឡាហោម និងជាអនុប្រធាសមាគមកម្ពុជា-វៀតណាម រួមនឹងមន្ត្រីរាជការជាច្រើនរូបទៀតផងដែរ។
នៅក្នុងឱកាស និមន្តបំពេញព្រះរាជទស្សនកិច្ចនេះ សម្ដេចព្រះមហាសង្ឃរាជ គ្រោងនិមន្តចូលរួមកម្មវិធីជាច្រើននៅវត្ត PhatQuang និងគ្រោងផ្សព្វផ្សាយនៅទ្រឹស្ដីព្រះពុទ្ធសាសនាកម្ពុជា ដល់បរិស័ទវៀតណាមផងដែរ៕