ទស្សនាការផ្សាយផ្ទាល់២៤ម៉ោងរបស់ទូរទស្សន៍ខ្សែកាប Fresh News ប៉ុស្តិ៍លេខ៧៦, តាមរយៈ Smart TV, កុំព្យូទ័រ និងលើទូរស័ព្ទដៃ
(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិពិសេសៗ ប្រចាំថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។
១៖ មួយថ្ងៃមុនជួបអ្នកព័ត៌មាន សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យផ្សព្វផ្សាយព័ត៌មានវិជ្ជមាន និងពិតប្រាកដ ដើម្បីផ្តល់ទំនុកចិត្តដល់ទេសចរបរទេស និងអ្នកវិនិយោគបរទេស (ចុចអាន)
២៖ លេខាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម ជឿជាក់ថា ក្រោមម្លប់ព្រះមហាក្សត្រ និងការដឹកនាំរបស់សភា រាជរដ្ឋាភិបាលបច្ចុប្បន្ន កម្ពុជានឹងទទួលបានជោគជ័យថ្មីៗទៀត (ចុចអាន)
៣៖ កម្ពុជានាំអង្ករចេញបានជាង៦២ម៉ឺនតោន ធ្លាក់ចុះតិចតួច, ចិនជាប្រទេសទិញអង្ករពីកម្ពុជាច្រើនជាងគេ ខណៈថៃ និងវៀតណាមក៏ទិញអង្ករពីកម្ពុជាដែរ! (ចុចអាន)
៤៖ ជើងហោះហើរត្រង់ភ្ជាប់រាជធានីប៉េកាំង និងរាជធានីភ្នំពេញ ត្រូវបានដំណើរការ ជាលើកដំបូង (ចុចអាន)
៥៖ សូមជួយបោះឆ្នោតឲ្យវីរកីឡាការិនី កែ ឡេង ក្លាយជានារីប៉េតង់ឆ្នើមពិភពលោក ប្រចាំឆ្នាំ២០១៨ (ចុចអាន)
៦៖ រដ្ឋបាលរាជធានីភ្នំពេញ គ្រោងរំកិលប្តូរទីតាំងរូបសំណាក់ នាងគង្ហីង ទៅទីតាំងថ្មីដើម្បីពង្រីកផ្លូវបន្ថែម (ចុចអាន)
៧៖ ស្ពានជ្រោយចង្វារទី១ គ្រោងដាក់ឲ្យធ្វើដំណើរបណ្តោះអាសន្នមុនបុណ្យចូលឆ្នាំ ខណៈការជួសជុលជិតរួចរាល់ (ចុចអាន)
៨៖ រដ្ឋបាលជលផល អញ្ជើញពលរដ្ឋទៅធ្វើប្រហុក ផ្អក ព្រោះចាប់ពីថ្ងៃស្អែកត្រីអាចនេសាទបានច្រើន (ចុចអាន)
៩៖ បុរសដែលប្រមាថលើអង្គព្រះមហាក្សត្រ ត្រូវបានតុលាការកាត់ទោសដាក់ពន្ធនាគារ កំណត់០៣ឆ្នាំ (ចុចអាន)
* ព័ត៌មានអន្តរជាតិ (World News)
១៖ ក្រុមបាតុករបារាំងគ្រោងបង្កឱ្យមានវិបត្តិធនាគារ ដើម្បីដាក់សម្ពាធលើរដ្ឋាភិបាលលោក ម៉ាក្រុង (ចុចអាន)
២៖ លោក គីម ជុងអ៊ុន សន្យាថានឹងធ្វើឱ្យសហគមន៍អន្តរជាតិទទួលស្គាល់លទ្ធផលនៃជំនួបជាលើកទី២ជាមួយលោក ត្រាំ (ចុចអាន)
៣៖ ប្រធានាធិបតីកូរ៉េខាងត្បូង សន្យាបង្កើនកិច្ចសហការជាមួយអន្តរជាតិ សំដៅដោះស្រាយទណ្ឌកម្មកូរ៉េខាងជើង ឲ្យបានឆាប់បំផុតតាមដែលអាចធ្វើបាន! (ចុចអាន)
៤៖ ថៃស្វាគមន៍យ៉ាងពេញទំហឹងចំពោះអឺរ៉ុប ដែលសម្រេចចិត្តដកឈ្មោះប្រទេសនេះ ចេញពីបញ្ជីនៃការនេសាទខុសច្បាប់ (ចុចអាន)
៥៖ ប៉ូលិសម៉ាឡេស៊ីចាប់ខ្លួនមនុស្សបីនាក់ ដែលបង្ហោះសារប្រមាថព្រះមហាក្សត្រនៅក្នុងបណ្តាញសង្គម! (ចុចអាន)
៦៖ ប្រធានាធិបតីម៉ិចស៊ីកូ៖ ខ្ញុំនឹងមិនចូលរួមពិភាក្សាពីរឿងសង់ជញ្ជាំងព្រំដែនឡើយ ព្រោះវាជាបញ្ហាផ្ទៃក្នុងរបស់សហរដ្ឋអាមេរិក (ចុចអាន)
៧៖ អតីតរដ្ឋមន្រ្តីអ៊ីស្រាអែលម្នាក់ អាចនឹងជាប់ពន្ធនាគារ១១ឆ្នាំ ក្រោយសារភាពថាធ្លាប់ធ្វើចារកម្មឱ្យអ៊ីរ៉ង់ (ចុចអាន)
៨៖ បញ្ហាកំពុងរីកធំមួយក្នុងប្រព័ន្ធគ្រប់គ្រងយោធា អាចធ្វើឲ្យអាមេរិកចាញ់ប្រៀបចិន និងរុស្ស៊ី ក្នុងករណីមានសង្គ្រាមផ្ទុះឡើង! (ចុចអាន)
៩៖ សហរដ្ឋអាមេរិកចង់ឲ្យប្រធានាធិបតីប្រេស៊ីលថ្មី «រួមដៃគ្នាទប់ទល់ឥទ្ធិពលចិន» ដែលកំពុងរីកធំឡើងៗនៅអាមេរិកឡាទីន! (ចុចអាន)
១០៖ ក្រោយពិភាក្សាគ្នាជាមួយភាគីអាមេរិករួច ក្រសួងពាណិជ្ជកម្មចិនរំពឹងថា នឹងអាចដោះស្រាយចំណុចព្រួយបារម្ភទាំងអស់ និងសង្គ្រាមពាណិជ្ជកម្ម (ចុចអាន)