(កំពង់ឆ្នាំង)៖ កម្លាំងជំនាញប្រឆាំងគ្រឿងញៀនខេត្ត និងកម្លាំងនគរបាលស្រុកបរិបូណ៌ សហការជាមួយកងរាជអាវុធហត្ថស្រុកបរិបូរណ៍ ក្រោមការបញ្ជាដឹកនាំពីលោក ព្រះរាជអាជ្ញា យូ ទិត្យវឌ្ឍនៈ និងលោកឧត្តមសេនីយ៍ទោ ឡុច វណ្ណារ៉ា ស្នងការខេត្ត បានចុះបង្ក្រាបមុខសញ្ញាជួញដូរ គ្រឿងញៀន ចំនួន២នាក់ ស្ថិតនៅចំណុចផ្ទះឈ្មោះ ហែម ចាន់ថន ភេទស្រី អាយុ៥៩ឆ្នាំ រស់នៅភូមិព្រៃតាម៉ូង ឃុំផ្សារ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។
លោកឧត្តមសេនីយ៍ទោ ឡុច វណ្ណារ៉ា បានឱ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនរួមមានទី១៖ ឈ្មោះ ខៀវ សុវី ភេទប្រុស អាយុ២៦ឆ្នាំ និងទី២៖ ឈ្មោះ យូ ចិត្រា ភេទប្រុស អាយុ២៧ឆ្នាំ ជនសង្ស័យទាំង២នាក់ រស់នៅភូមិ ឃុំកើតហេតុខាងលើ។
វត្ថុតាងដកហូតបានរួមមាន៖ ម្សៅក្រាមពណ៌សសង្ស័យសារធាតុញៀន០៣កញ្ចប់, ទឹកថ្នាំ KETAMINE ៥០ប្រអប់ ក្នុង១ប្រអប់ ២៥ដប់, ជញ្ជីងថ្លឹងថ្នាំចំនួន០២គ្រឿង សម្ភារៈវេច់ខ្ចប់មួយចំនួន, រថយន្ដ១គ្រឿង ម៉ាកហាយឡេនឌ័រ ពណ៌ស ពាក់ផ្លាកលេខ 2AF 3842 ម៉ូតូ ០១គ្រឿងម៉ាកឌូគពាក់ផ្លាកលេខ 1GP 9640, កាំបិតចុងស្រួច ០១ដើម, ប្រាក់ដុល្លាចំនួន ៣៩៥០$, ប្រាក់រៀល៧,០០០.០០០រៀល, ខ្សែកពណ៌លឿងស្លេក០៤ខ្សែ, ខ្សែកពណ៌០១ខ្សែ, ខ្សែដៃ០១ខ្សែ, កងដៃ០១ចិញ្ចៀន៤វង្ស, ទូរស័ព្ទដៃ១០គ្រឿង ម៉ាកអាយហ្វូន០៣គ្រឿង ទូរស័ព្ទចុចពិល០៣គ្រឿង, ហួវៃ០២គ្រឿង, អឹមហ្វូន០១គ្រឿង និង AIS ០១គ្រឿង។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ រួមទាំងវត្ថុតាងត្រូវបានកម្លាំងជំនាញកសាងសុំណុំរឿងបញ្ជូនមកស្នងការដ្ឋាននគរបាល
ខេត្តកំពង់ឆ្នាំង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់៕