(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩នេះ អគ្គបណ្ឌិត សភាចារ្យ អូនព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានអញ្ជើញជាអធិបតី បិទសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៩ របស់ក្រសួងសាធារណ និងដឹកជញ្ជូន ។
កម្មវិធីនេះ នឹងប្រព្រឹត្ដិទៅនៅសាលសន្និសីទចតុមុខ។ ក្នុងឱកាសនោះ និងមានពិធីបំពាក់គ្រឿងឥស្សរិយយសផងដែរ៕