(ភ្នំពេញ)៖ ឱកាសមាស ឱកាសប្រាក់ ឆ្នាំថ្មី២០១៩ មកដល់ហើយ! សម្រាប់ការជាវស្មាតហ្វូនស៊េរីថ្មីណាមួយរបស់ក្រុមហ៊ុន OPPO តាមហាងទូរស័ព្ទលក់ផលិតផល OPPO ទូទាំងប្រទេសចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩នេះ លោកអ្នកនឹងមានឱកាសក្នុងការផ្សងសំណាងតាមរយៈលេខ IMEI របស់ស្មាតហ្វូននេះ ដើម្បីឈ្នះរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់។

ការចាប់ឆ្នោតផ្សងសំណាងមានដូចជានាឡិកាដៃម៉ាកល្បី LONGINES សរុបចំនួន៤រង្វាន់, នាឡិកាម៉ាក CK សរុបចំនួន៤០រង្វាន់ និងកាបូប Lacoste សរុបចំនួន៨០រង្វាន់ ហើយចាប់ជា៤លើក ដែលនឹងមានការផុសឈ្មោះអ្នកឈ្នះរង្វាន់លើផេកផ្លូវការរបស់ក្រុមហ៊ុន OPPO។

កម្មវិធីចាប់រង្វាន់នឹងប្រព្រឹត្តិដូចខាងក្រោម៖

* ការចាប់ឆ្នោតលើកទី១៖ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨
* ការចាប់ឆ្នោតលើកទី២៖ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨
* ការចាប់ឆ្នោតលើកទី៣៖ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩
* ការចាប់ឆ្នោតលើកទី៤៖ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩

គួររំលឹកផងដែរថា ក្រុមហ៊ុន OPPO ផ្តល់សំណាងជូនអតិថិជនចំនួន២លើករួចមកហើយ កាលពីខែធ្នូ ឆ្នាំ២០១៨ សម្រាប់ការចាប់ឆ្នោត ១លើកៗ គឺមានការផ្តល់រង្វាន់សរុបចំនួន៣១រង្វាន់ (នាឡិកាដៃម៉ាកល្បី LONGINES ចំនួន១រង្វាន់, នាឡិកាម៉ាក CK ចំនួន១០រង្វាន់ និងកាបូប Lacoste ចំនួន២០រង្វាន់)។ សម្រាប់អតិថិជនពីមុនដែលទិញស្មាតហ្វូនស៊េរីថ្មីណាមួយពីក្រុមហ៊ុន OPPO នៅចន្លោះថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ ដែលមិនទាន់មានសំណាងត្រូវរង្វាន់ សូមកុំអស់សង្ឃឹមអី លោកអ្នកនៅតែមានឱកាសដើម្បីឈ្នះរង្វាន់ ២លើកទៀតផងដែរ។

តោះនៅចាំអីទៀត សូមប្រញាប់រួសរាន់ឡើង មកទិញស្មាតហ្វូន OPPO ស៊េរីថ្មីណាមួយក៏បានចាប់ពីឥឡូវនេះរហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ តែប៉ុណ្ណោះ ដើម្បីមានឱកាសឈ្នះមហារង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ពីក្រុមហ៊ុន OPPO។

គួរបញ្ជាក់ផងដែរថា ស្មាតហ្វូន OPPO គឺមានសន្ទុះគាំទ្រយ៉ាងខ្លាំងក្លា និងប្រជាប្រិយភាពខ្លាំងមែនទែននៅក្នុងទីផ្សារអន្តរជាតិ និងប្រទេសកម្ពុជា ដោយសារតែស្មាតហ្វូនទាំងនេះមានរូបរាងកាលីបទាន់សម័យ បច្ចេកវិទ្យាទំនើប និងភ្ជាប់ជាមួយកំពូលកាមេរ៉ាថតរូប Selfies ស្អាតទាក់ទាញបំផុត ហើយសម្រាប់ម៉ាកដែលទទួលបានការគាំទ្រខ្លាំង នៅក្នុងទីផ្សារកម្ពុជានោះ គឺ OPPO F9, OPPO R17 Pro, និង OPPO A7 ផងដែរ៕