(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយប្រកាសបញ្ឈប់ប្រតិបត្តិការ គ្រឹះស្ថានឥណទានជនបទចំនួន៤គ្រឹះស្ថាន ដោយដកហូតវិញ្ញាបនបត្របញ្ជាក់ ការចុះបញ្ជីរបស់គ្រឹះស្ថានឥណទានជនបទផងដែរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១០ ខែមករានេះ។
គ្រឹះស្ថានឥណទានជនបទចំនួន៤នោះរួមមាន៖ ទី១៖ វីរៈជន កសិករ ម.ក, ទី២៖ វឌ្ឍនកសិករ ម.ក, ទី៣៖ ឥណទានខ្មែរ ដើម្បីការអភិវឌ្ឍ ម.ក, និងទី៤៖ ខេភីភីឌី ហ្វាយនែន ម.ក។
យ៉ាងធនាគារជាតិមិនបានបញ្ជាក់ពីមូលហេតុ ដែលបញ្ឈប់ប្រតិបត្តិការនោះទេ តែត្រូវបានគេដឹងថា ដោយសារគ្រឹះស្ថានទាំងនោះមិនគោរពតាមច្បាប់ដែលកំណត់ដោយធនាគារជាតិ៕