(ភ្នំពេញ)៖ នាយកដ្ឋានអប់រំកាយ និងកីឡា នៃក្រសួងអប់រំយុវជន និងកីឡា នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង៣៖០០នាទីរសៀលនេះ នឹងធ្វើសន្និសីទសារព័ត៌មានមួយ ស្តីពីការបោះឆ្នោតជ្រើសរើស លោកស្រី កែ ឡេង ជាកីឡាការិនីប៉េតង់ឆ្នើមពិភពលោក ប្រចាំឆ្នាំ២០១៨។
សន្និសីទសារព័ត៌មាននេះ ធ្វើឡើងក្នុងគោលបំណង អំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមបោះឆ្នោតគាំទ្រ ដើម្បីឲ្យវីរកីឡាការិនីជម្រើសជាតិកម្ពុជា សម្រេចបានតួនាទីដ៏មហាកិត្តិយសមួយនេះ។ គេហទំព័រ ដែលអាចចូលទៅបោះឆ្នោតបានតាមរយៈ www.theworldgames.org ។
សូមជំរាបថា លោកស្រី កែ ឡេង គឺជាវីរកីឡាការិនីកម្ពុជា១រូបគត់ ដែលបានឈ្នះមេដាយមាសពិភពលោក នៃការប្រកួតប៉េតង់ ចំនួន៤លើកមកហើយ។ ព្រឹត្តិការណ៍ឈ្នះទាំង៤លើកនោះគឺ៖ ឆ្នាំ២០១៣ នៅប្រទេសបារាំង, ឆ្នាំ២០១៥ នៅប្រទេសថៃ, ឆ្នាំ២០១៧ នៅប្រទេសចិន និងឆ្នាំ២០១៨ នៅប្រទេសបារាំងម្តងទៀត។
សូមគាំទ្របេក្ខភាពអ្នកស្រី កែ ឡេង ឆ្លងផុតការជម្រុះជុំទី១ ដើម្បីចូលរួមប្រកួតដណ្ដើមពានរង្វាន់កីឡាការិនីឆ្នើម ពិភពលោក ប្រចាំឆ្នាំ២០១៨
១. សូមចូលទៅកាន់ ៖ http://bit.ly/2QzVpD9 ឬ www.theworldgames.org
២. ចុច Vote លើរូបអ្នកស្រី កែ ឡេង រួចចុចលើ registration ជាការស្រេច។
*បញ្ជាក់ ៖ការបោះឆ្នោតគាំទ្រ តាមនីតិវិធីនេះរាល់២៤ម៉ោងម្ដង ជារៀងរាល់ថ្ងៃ។
ផុតកំណត់៖ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ (ជុំទី១) និងថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ (បញ្ចប់ជុំ) ៕