(ភ្នំពេញ)៖ បន្ទាប់ពីមានការគាំទ្រច្រើនពីសំណាក់អតិថិជនក្រុមហ៊ុន VHP ជាក្រុមហ៊ុននាំចូល និងចែកចាយផលិតផលផ្ដាច់មុខច្រើនប្រភេទ ពីប្រទេសកូរ៉េដ៏ល្បីប្រចាំកម្ពុជា បានរៀបចំកម្មវិធីជប់លៀងប្រចាំឆ្នាំ ដើម្បីអបអរសារទរ និងថ្លែងអំណរគុណដល់ប្រជាពលរដ្ឋកម្ពុជា ដែលតែងតែគាំទ្រផលិតផលរបស់ក្រុមហ៊ុនកន្លងមក។

កម្មវិធីជប់លៀងប្រចាំងឆ្នាំនេះ រៀបចំឡើនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ ដោយមានការចូលរួមពីអតិថិជនមកពី២៥ខេត្តក្រុង និងរាជធានីភ្នំពេញព្រមទាំងមានការចូលរួមពី អ្នកជំនាញកែសម្ផស្ស អ្នកជំនាញផ្នែកសសៃសក់របស់ក្រុមហ៊ុនអប់ស៊ីឌៀន មកពីប្រទេសកូរ៉េ និងអ្នកចូលរួមជាច្រើនទៀត។

ក្រុមហ៊ុន VHP បានឈរជើងលើទីផ្សារអស់រយៈជាច្រើនឆ្នាំ និងទទួលបានការគាំទ្រជាច្រើន ពីអតិថិជនអ្នកប្រើប្រាស់ ព្រមទាំងដៃគូសហការជាច្រើនទៀតផង។ ក្រុមហ៊ុនបាននាំចូលផលិតផលកូរ៉េជាច្រើនប្រភេទដូចជា៖ ផលិតផលថែរក្សាសក់ Obsidian, ផលិតផល Skin79, ផលិតផល Pure Label, ផលិតផល BellaLussi, ផលិតផល Black Repair, ផលិតផល Privia, ផលិតផល Pax Moly, ផលិតផល OKF, ផលិតផលHYUNDAI Wacortec, ផលិតផល Honey Tree, ផលិតផល SAMSUNG Digestion និងសំឡីអនាម័យ All Dresses Fit។

ក្រុមហ៊ុន VHP ក៏បានថ្លែងអំណរគុណដល់អតិថិជន ដែលតែងតែគាំទ្រផលិតផលរបស់ក្រុមហ៊ុន និងជួយលក់ដល់ក្រុមហ៊ុនធ្វើឲ្យ ក្រុមហ៊ុនកាន់តែរីកចម្រើនទ្វេរឡើង៕