(ព្រះសីហនុ)៖ វីឡាទោល ក្នុងក្ដីស្រមៃតម្លៃត្រឹមតែ ១៩,៩៩៩ដុល្លារ នឹងផុសចេញជារូបរាងឆាប់ៗនេះ នៅលើទឹកដី ខេត្តព្រះសីហនុ ដែលនៅក្នុងទីតាំងគម្រោងដីឡូតិ៍របស់លោកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលជាអ្នករកស៊ីក្នុងវិស័យដីធ្លីដ៏ជោគជ័យម្នាក់។
បើតាមឧកញ៉ាល្បីឈ្មោះខាងលើ, នៅក្នុងគម្រោងជាច្រើន របស់បុរី ឡេង ណាវ៉ាត្រា សាខាខេត្ត ព្រះសីហនុ ក្រុមហ៊ុនមានគម្រោងសាងសង់វីឡាទោលជាច្រើនខ្នង ដាក់លក់ជូនអតិថិជន ដែលមានតម្លៃទាបមិនគូរឱ្យជឿពោលគឺត្រឹមតែ ១៩,៩៩៩ដុល្លារ ដោយតម្លៃនេះ ក្រុមហ៊ុនបានបញ្ចុះរហូតដល់២ម៉ឺនដុល្លារ ខណៈតម្លៃពេញគឺ ៣៩,៩៩៩ដុល្លារ។
វីឡាទោលក្នុងក្ដីស្រមៃនេះ ដែលមនុស្សស្ទើរគ្រប់គ្នាប្រាថ្នាចង់បាននោះ លើទឹកដីក្រុងកំពង់សោម ហ៊ុមព័ទ្ធទៅដោយភ្នំ និងសមុទ្រមានទំហំផ្ទះ ៦.៨ម៉ែត្រ គុណ៩ម៉ែត្រ ទំហំដី៨.៤ម៉ែត្រ គុណ១៤ម៉ែត្រ ទីតាំងចេញពីប្រលានយន្តហោះ១៨គីឡូម៉ែត្រ ជិះតាមផ្លូវជាតិលេខ៤ ដល់បង្គោលគីឡូម៉េត្រលេខ១៨៩ ឆ្វេងដៃ ជាប់ផ្សារព្រៃនប់ ក្រុងព្រះសីហនុ តំបន់មនុស្សរស់នៅអ៊ូអរបំផុត។ លក្ខណៈពិសេសរបស់ វីឡាទោលខាងខាងលើនេះ មានសួនច្បារខាងមុខវីឡាងាយស្រួល ក្នុងការធ្វើកម្មវិធីផ្សេងៗ ដូចជាជប់លៀងជាដើម ក្នុងផ្ទះមានបន្ទប់គេង ២កន្លែង ទទួលភ្ញៀវបូករួមជាមួយផ្ទះបាយដែលមានការរចនាដ៏ល្អប្រណិតនិងបរិក្ខារទំនើបទំនើប។
ការប្រកាសខាងលើថែមទាំងមានរូបម៉ូដវីឡាជាច្រើនប្លង់ផងនោះ បានធ្វើឱ្យអតិថិជនគាំទ្រជាខ្លាំងដោយពួកគេ រំពឹងថាតម្លៃនេះម្នាក់ៗ អាចមានលទ្ធភាពទិញរស់នៅបានគ្រប់គ្នា ដ្បិតអីវាមានតម្លៃទាប សូម្បីតែយកប្រាក់ដែលទិញនេះមកសាងសង់ដោយខ្លួនឯង ក៏សង់មិនបាន ហើយប្រសិនបើទិញទុកលក់វិញទទួលបានប្រាក់ចំណេញច្រើនក្នុងរយៈពេលខ្លី។ ទទឹមគ្នានោះផងដែរក៏ មានអតិថិជនមួយចំនួនមិនជឿថា លើទឹកដីខេត្តព្រះសីហនុ ដែលជាខេត្តមួយល្បី កំពុងតែមានជនជាតិចិន សម្រុកមករកស៊ីច្រើនម៉ឺននាក់ ធ្វើឱ្យទីផ្សារដីនៅខេត្តនោះហក់ ឡើងយ៉ាងគំហុក មានផ្ទះវីឡាទោល លក់ក្នុងតម្លៃទាបបែបនេះឡើយ។ អតិថិជនខ្លះបានលើកឡើងថា វីឡាទោល ក្នុងតម្លៃខាងលើ ធ្វើមិនអាចទៅរួចឡើយ ព្រោះគ្រប់គ្នាបានដឹងថា នៅខេត្តខាងលើតម្លៃដីថ្លៃ និងតម្លៃការសាងសង់ក៏ថ្លៃដូចគ្នា។
សូមក្រឡេកទៅមើលគម្រោងទី១ របស់បុរី ឡេង ណាវ៉ាត្រា នៅផ្លូវវ៉េងស្រេង ដែលជាទីប្រជុំជនកណ្ដាលក្រុងនោះដំបូងឡើយ អតិថិជនមានការរារែក ទិញដូចគ្នា ដែលកាលនោះ ទំហំផ្ទះ៤.២ម៉ែត្រ គុណ១២ម៉ែត្រ កម្ពស់២ជាន់ តម្លៃត្រឹមតែ២៩,៨០០ដុល្លារប៉ុណ្ណោះ។ កាលណោះ អតិថិជនចំនួនធំឆ្ងល់ថា ហេតុអ្វីបានលក់តម្លៃទាបម្ល៉េះ អ្នកខ្លះអត់ហ៊ានទិញ អ្នកខ្លះហ៊ានទិញ។ គ្រាន់តែក្រុមហ៊ុនបើកលក់ មិនបានប៉ុន្មានផងលក់ដាច់អស់គ្មានសល់ ហើយអ្នកដែលទិញនោះចង់លក់វិញបានចំណេញ១ល្វែងៗ ជាច្រើនម៉ឺនដុល្លារ។
ក្រៅពីប្រកាសសាងសង់វីឡាទោល បុរីឡេង ណាវ៉ាត្រា មានគម្រោងជាច្រើនទៀតលើ ផ្ទៃដី១៥០ហិតា ដែលមានទីតាំងតាមបណ្ដោយ ផ្លូវជាតិលេខ៤ ក្នុងភូមិទូលទទឹង២ ឃុំទូលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ថ្មីៗនេះ ឧកញ៉ាដែលមានប្រវត្តិអតីតពលករធ្វើការ នៅប្រទេសកូរ៉េរូបនេះ ក៏បានប្រកាសសាងសង់ផ្ទះសំណាក់ដែលមានតម្លៃ១០ ទៅ២៥ដុល្លារ ក្នុង១យប់ លើទីតាំងអភិវឌ្ឍន៍ខាងលើផងដែរ។
ប្រសិនបើ អតិថិជនចាប់អារម្មណ៍ចង់ទិញវីឡាទោលខាងលើ សូមទំនាក់ទំនងលេខទូរស័ព្ទ៖ ០៦៧ ៤០ ១១១១/ ០៦៧ ៤២ ១១១១/ ០៦៧ ៤៣ ១១១១/ ០៦៧ ៤៤ ១១១១/ ០៦៧ ៤៥ ១១១១/ ០៨៦ ៥៥៥៥ ៩១/ ០៧០ ៥៥៥៥ ៩១/ ០៩២ ៣៣៣ ៤៧៣/ ០៩២ ៣៣៣ ៤៧២ បុរី ឡេង ណាវ៉ាត្រា និងបើកទទួលលក់ប្រាក់នៅថ្ងៃ១៩ ខែមករា ឆ្នាំ២០១៩ ខាងមុខនេះ៕