(សៀមរាប)៖ ជារឿងដែលគួរឱ្យរីករាយជាទីបំផុតចំពោះបុរសម្នាក់ បច្ចុប្បន្នមានមុខរបរជាអ្នកធ្វើជំនួញសត្វគោ ក្របី ទៅក្រៅស្រុក និងរស់នៅក្នុងភូមិថ្នល់កែង ឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀម មានសំណាងបានឈ្នះរង្វាន់ធំពីក្រុមហ៊ុនតែបៃតង អ៊ីឈីតាន់ នូវចំនួនទឹកប្រាក់១០០លានរៀល។

សម្រាប់អ្នកដែលមានសំណាងខាងលើនេះមានឈ្មោះ មឿន ម៉ាន អាយុ៤៦ឆ្នាំ បានថ្លែងប្រាប់ក្រុមការងារដែលចុះទៅប្រគល់រង្វាន់ធំ នូវចំនួនទឹកប្រាក់១០០លានរៀល ដល់លំនៅដ្ឋានផ្ទាល់ ដែលស្ថិតនៅភូមិសាស្ត្រខាងលើនេះថា លោកធ្លាប់តែឃើញគេឡើង ទទួលរង្វាន់១០០លារៀល នៅលើកញ្ចក់ទូរទស្សន៍ ហើយនឹកគិតថាថ្ងៃណាមួយលោកនឹកមានសំណាងបានឈ្នះដូចគេដែរ ហើយក៏ព្យាយាមទិញតែបៃតងអ៊ីឈីតាន់មកទទួលទាន រាល់ថ្ងៃ។

លុះកាលពីពេលកន្លទៅ បន្ទាប់ពីសម្រាកពីការងារ និងត្រឡប់មកពីមើលដីស្រែ ហត់អស់កម្លាំង លោកក៏ទិញតែបៃតងអ៊ីឈីតាន់ រសជាតិផ្លែគូលេន មកទទួលទាន ក៏ស្រាប់តែបានឃើញរង្វាន់ធំនៅក្នុងគម្របដប១០០លានរៀលតែម្ដង។ ភ្លាមនោះ លោកពិតជារីករាយ ត្រេកអរជាខ្លាំងស្ទើរមិនជឿភ្នែកខ្លួនឯង ហើយក៏យកទៅបង្ហាញអ្នកលក់ និងប្រពន្ធឱ្យជួយពិនិត្យមើល ដើម្បីឱ្យប្រាកដច្បាស់ ថាជារង្វាន់ធំរបស់ អ៊ីឈីតាន់ ពិតមែន ហើយក៏ទូរស័ព្ទប្រាប់ខាងក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទដែលមាននៅ ក្នុងគម្របដបស្រាប់។

លោកបញ្ជាក់ទៀតថា បន្ទាប់ពីទទួបានលុយមហាសំណាងនេះ​លោកនឹងយកមួយចំនួនទៅសងបំណុលធនាគារខ្លះ ហើយយកមួយចំនួនទៀត ទៅពង្រីកមុខរបរ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារទៅថ្ងៃអនាគត។

នៅក្នុងឱកាសនោះផងដែរ លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុនតែបៃតងអ៊ីឈីតាន់ ដែលបានបង្កើតកម្មវិធីចែករង្វាន់យ៉ាងសន្ធឹកសន្ធាប់ ដែលអាចជួយកែប្រែជីវិត និងជោគវាសនាគ្រួសាររបស់លោកឱ្យមានភាពល្អប្រសើរ។

គួរបញ្ជាក់ផងដែរថា ជាការថ្លែងអំណរគុណដល់អតិថិជន ដែលតែងគាំទ្រតែបៃតងអ៊ីឈីតាន់ ក្រុមហ៊ុន បានបង្កើនរង្វាន់ធំ នូវទឹកប្រាក់១០០លានរៀល​ហូតដល់៥០រង្វាន់, រង្វាន់ម៉ូតូ HONDA SCOOPY I ចំនួន៥០គ្រឿង, រង្វាន់ i-phone 8 ចំនួន៥០គ្រឿង, រួមជាមួយរង្វាន់តែបៃតង អ៊ីឈីតាន់ ហ្វ្រី (Free) ចំនួន៥,០០០,០០០ (៥លាន) រង្វាន់។ រួសរាន់ឡើង អ្នកឈ្នះរង្វាន់បន្ទាប់ និងក្លាយជាសេដ្ឋី អាចជារូបអ្នក៕