(ភ្នំពេញ)៖ រថយន្តសម្អាតផ្លូវក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានចូលរួមជួយសម្អាតផ្លូវ តាមទីតាំងផ្សេងៗ បានប្រហែលជាង៦,២០០គីឡូម៉ែត្រ ក្នុងឆ្នាំ២០១៨។

ក្រោមយុទ្ធនាការ «បរិស្ថានស្អាត សុខភាពល្អ» រថយន្តសម្អាតផ្លូវចំនួនបួនគ្រឿង របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានធ្វើការសម្អាតទាំងក្នុងរាជធានីភ្នំពេញ និងធ្វើដំណើរទៅតាមបណ្ដាខេត្តនានា ដោយធ្វើការសម្អាតដោយឥតគិតថ្លៃ ជាពិសេសមុនពេលរៀបចំពិធីបុណ្យជាតិធំៗ។

រថយន្តសម្អាតផ្លូវទាំងនេះ មានសមត្ថភាពបោសធូលី បូមធុលី និងបាញ់ទឹកសម្អាតផ្លូវ បានស្អាតយ៉ាងល្អផងដែរ ៕