(ភ្នំពេញ)៖ ពិតជាប្រម៉ូសិនយក្សដ៏អស្ចារ្យមែន គឺរាល់ការទិញកំពូលស្មាតហ្វូន Galaxy Note 9 ភ្លាមថែមជូន Galaxy J2 Prime ដែលមានតម្លៃ៩៩ដុល្លារមួយគ្រឿង ភ្លាមៗ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩។
សម្រាប់ឱកាសឆ្នាំថ្មីនេះ និងដើម្បីអបអរសាទរពិធីចូលឆ្នាំចិននៅពេលខាងមុខនេះ ក្រុមហ៊ុន សាមសុង នៅតែបន្តនូវកម្មវិធីប្រូម៉ូសិនដ៏ពិសេសរបស់ខ្លួន សម្រាប់ Note 9គឺ «កម្មវិធីទិញ Galaxy Note9 នឹងចំណេញបាន៩៩ដុល្លារភ្លាមៗ»! ទិញ១ បានដល់ទៅ២នេះ ពិតជាប្រូម៉ូសិនអស្ចារ្យមែនទែន។
អតិថិជនមានជម្រើស២ពណ៌ សម្រាប់ Galaxy Note9 RAM8GB មេម៉ូរី 512GB គឺ ខៀវ និងខ្មៅ ក្នុងតម្លៃ ១,១៥៩ដុល្លារ រីឯ Galaxy Note9 RAM6GB មេម៉ូរី 128GB វិញមាន ៣ ពណ៌ដ៏ទាក់ទាញ គឺខៀវ ទង់ដែង និងខ្មៅក្នុងតម្លៃត្រឹមតែ ៩២៩ដុល្លារប៉ុណ្ណោះ។
អតិថិជនជាច្រើន បានដឹងរួចមកហើយអំពីសមត្ថភាពដ៏ខ្លាំងក្លារបស់កំពូលស្មាតហ្វូននេះ ប៉ុន្តែសម្រាប់អតិថិជន ដែលមិនទាន់បានជាវស្មាតហ្វូន Galaxy Note 9 ស៊េរីថ្មីនេះ សូមរំលឹកថា Samsung Galaxy Note9 គឺជាស៊េរីចុងក្រោយបំផុតនៃត្រកូល Note-Series ដែលមានអេក្រង់ធំភ្លឺច្បាស់ត្រជាក់ភ្នែក ហើយវាបំពាក់នូវបន្ទះឈីបល្បឿនលឿន 2.7GHz ទំហំRAMធំ សម្រាប់លេងហ្គេមល្បឿនលឿន។
Galaxy Note9 នេះ រចនាឡើងសម្រាប់ការធ្វើកិច្ចការងារកាន់តែច្រើន ប្រៀបបីដូចជាកូនកុំព្យូទ័រមួយ ដែលអ្នកអាចយកបានតាមខ្លួនគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។
ចឹងនៅចាំអីទៀត! សូមប្រញ៉ាប់រួសរាន់ឡើង! សូមកុំឲ្យឱកាសដ៏ពិសេសនេះ កន្លងផុតទៅអោយសោះ! ប្រញាប់ទិញស្មាតហ្វូន Galaxy Note 9 ឥឡូវនេះភ្លាមទៅ ប្រយ័ត្នទិញមិនទាន់គេណា!
សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងទៅកាន់ផ្នែកបម្រើអតិថិជន តាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32 ឬនៅតាមហាងទំនើប និងដេប៉ូចែកចាយផលិតផលសាមសុងទូទាំងប្រទេស៕