(ភ្នំពេញ)៖ ក្រុមហ៊ុន ជីប ម៉ុង តែងតែបន្តពង្រីកអាជីវកម្មរបស់ខ្លួនជានិច្ច ជាក់ស្ដែងក្នុងឆ្នាំ២០១៨នេះ ក្រុមហ៊ុនបានបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធថ្មី បើកការដ្ឋានបុកគ្រឹះគម្រោងជាច្រើនកន្លែង ទទួលបានមេដាយថ្នាក់អន្តរជាតិ និងសកម្មភាពជាច្រើនទៀត។

សកម្មភាព និងសមិទ្ធផលជាច្រើននៅក្នុងឆ្នាំ២០១៨ទាំងអស់នោះរួមមាន៖

*ជីប ម៉ុង អ៊ីនដាស្រ្ទីស៍ ដំឡើងរោងចក្រផលិតទុយោ ជីប ម៉ុង នៅថ្ងៃទី៧ ខែមករា ក្នុងភូមិកណ្ដាល ឃុំរលួស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
*ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន សម្ពោធដំណើរការជាផ្លូវការនៅថ្ងៃទី៨ ខែកុម្ភៈ ក្នុងភូមិព្រៃតាព្រិត ឃុំស្ដេចគង់ខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។
*ជីប ម៉ុង បញ្ចុះបឋមសិលាសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម ជីប ម៉ុង បាក់ទូក នៅថ្ងៃទី១៧ ខែមិថុនា ក្នុងរាជធានីភ្នំពេញ។
*ជីប ម៉ុង លែន បើកលក់គម្រោង ដឹ លែន រីច ចម្ការដូង នៅថ្ងៃទី៣១ ខែមីនា នៅភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

*ផលិតផលរបស់ ខ្មែរ ប៊ែវើរីជីស ឈ្នះមេដាយ Monde Selection ២០១៨ កាលពីថ្ងៃទី២៤ ខែឧសភា។ ស្រាបៀរកម្ពុជា ទឹកក្រូចអាយស៍កូឡា និងភេសជ្ជៈប៉ូវកម្លាំងវើក ឈ្នះមេដាយមាស ខណៈទឹកក្រូចឡេមិន ឈ្នះមេដាយមាសកំពូល។

*ក្លឹបហាត់ប្រាណ ដែលស្ថិតក្នុងគម្រោង ដឹ ផាក លែន សែនសុខ បើកសម្ពោធជាផ្លូវការ កាលពីថ្ងៃទី៣ ខែសីហា។

*ក្រុមហ៊ុន ជីប ម៉ុង លែន បើកការដ្ឋានសាងសង់គម្រោង ដឹ ផាក លែន ៦A នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ ដែលស្ថិតនៅតាមបណ្ដោយផ្លូវជាតិ៦A ក្នុងរាជធានីភ្នំពេញ។

*ជីប ម៉ុង អ៊ីនដាស្រ្ទីស៍ ពង្រីកបន្ថែមរោងចក្រផលិតបេតុងលាយស្រេចមួយទៀត ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

*ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន បំបែកកំណត់ត្រា លក់ស៊ីម៉ងត៍បាន១លានតោន ត្រឹមថ្ងៃទី៨ ខែកក្កដា។

*ជីប ម៉ុង បើកការដ្ឋានសាងសង់ផ្សារទំនើប ជីប ម៉ុង សែនសុខ នៅថ្ងៃទី១២ ខែកក្កដា ក្នុងគម្រោង ដឹ ផាក លែន សែនសុខ។

*ផ្សារទំនើប ជីប ម៉ុង សម្ពោធលក់ជាផ្លូវការ នៅថ្ងៃទី១០ ខែសីហា លើមហាវិថីព្រះមុន្នីវង្ស កែងផ្លូវលេខ៣២២ រាជធានីភ្នំពេញ។

*ផ្សារទំនើបខ្នាតធំ ជីប ម៉ុង មេហ្គាម៉ល ត្រូវបានបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៣០ ខែសីហា ក្នុងគម្រោង ដឹ លែនម៉ាក ២៧១។

*ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង សម្ពោធដំណើរការពាណិជ្ជកម្ម ពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅការិយាល័យកណ្ដាលរបស់ខ្លួន អគារ១៣៧ មហាវិថីម៉ៅសេទុង សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។

*ក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្រ្ទីស៍ បានបើកសម្ពោធជាផ្លូវការរោងចក្រផលិតក្បឿង និងទុយោ កាលពីព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨។ រោងចក្រនេះត្រូវបានសាងសង់លើផ្ទៃដីជាង១១ហិកតា ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។

*ក្រុមហ៊ុន ជីប ម៉ុង លែន បើកការដ្ឋានសាងសង់គម្រោង ដឹ លែនម៉ាក ៦០ម៉ែត្រ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ ដែលស្ថិតនៅតាមបណ្ដោយផ្លូវ ៦០មែត្រ ក្នុងរាជធានីភ្នំពេញ៕