(ភ្នំពេញ)៖ ក្រុមហ៊ុន VR Event Planner ដែលជាក្រុមហ៊ុនរៀបចំគម្រោង និងកម្មវិធី ឬផលិតផលជាមួយនឹងអតិថិជន បានសម្ពោធទីស្នាក់ការរបស់ខ្លួនជាផ្លូវការ ដែលក្រុមហ៊ុនេះមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការបង្កើតកម្មវិធី ដែលមានភាពទាក់ទាញ ជាមួយគំនិតច្នៃប្រឌិតខ្ពស់ ដោយលោកអ្នកពុំចាំបាច់ស្វែងរកក្រុមហ៊ុនរៀបចំកម្មវិធីមកពីបរទេស ដូចពីមុននោះឡើយ។
ពិធីបើកសម្ពោធជាផ្លូវការរបស់ក្រុមហ៊ុនរៀបចំគម្រោង និងកម្មវិធី វីអ អ៊ីវេន ផ្លេននើរ ឯ.ក (VR Event Planner Co., Ltd) បានធ្វើឡើងនាថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩។
អ្នកស្រី តាក់ ពិសិដ្ឋរដ្ឋលីដា ប្រធានក្រុមប្រឹក្សាភិបាលប្រតិបត្តិក្រុមហ៊ុន VR Event Planner បានបង្ហាញឱ្យដឹងថា «ពួកយើងមានវត្តមាននៅទីនេះ ដើម្បីកសាងទំនាក់ទំនងស៊ីជម្រៅរវាងម៉ាកយីហោ នៃអាជីវកម្មទាំងឡាយ ជាមួយនឹងអតិថិជន តាមរយៈការប្រើប្រាស់ភាពច្នៃប្រឌិត និងយុទ្ធសាស្ត្រដែលសមស្រប។ សម្រាប់ចក្ខុវិស័យរបស់ VR Event Planner គឺក្លាយជាក្រុមហ៊ុនឈានមុខគេនៅអាស៊ីអាគ្នេយ៍ ក្នុងការផ្សារភ្ជាប់ទំនាក់ទំនង រវាងក្រុមហ៊ុនផ្តល់សេវាកម្ម ឬផលិតផលជាមួយ នឹងអតិថិជនគោលដៅឱ្យមានប្រសិទ្ធិភាព តាមរយៈគំនិតច្នៃប្រឌិត របកគំហើញថ្មី និងផែនការយុទ្ធសាស្ត្រដ៏មានប្រសិទ្ធិភាពខ្ពស់»។
អ្នកស្រីបានបន្តថា ក្រុមការងារ VR Event Planner ទាំងមូលគឺជាយុវជនដែលមានវ័យក្មេង ក្លាហានក្លៀវក្លា មានភាពច្នៃប្រឌិតខ្ពស់ និងចំណេះដឹងទូលំទូលាយទាក់ទង នឹងការរៀបចំព្រឹត្តិការណ៍ទាំងអស់ យើងធានាបានថា អ្នកចូលរួមកម្មវិធីទាំងអស់របស់លោកអ្នក ដែលរៀបចំ ដោយ VR Event Planner នឹងចងចាំគ្រប់សកម្មភាពអស្ចារ្យនៅក្នុងកម្មវិធីទាំងមូល។ ពួកយើងធ្វើអ្វីដែលយើងនិយាយ ហើយពួកយើងធ្វើលើសពីការរំពឹងទុក។
អ្នកស្រី តាក់ ពិសិដ្ឋរដ្ឋលីដា បានបញ្ជាក់យ៉ាងដូច្នេះ «នាងខ្ញុំធ្លាប់ត្រូវបានអញ្ជើញឱ្យធ្វើជាវាគ្មិនកិត្តិយស និងបានចូលរួមក្នុងកម្មវិធីសន្និសីទ ខ្នាតអន្តរជាតិធំៗជាច្រើននៅ ក្រៅប្រទេស នាងខ្ញុំបានសង្កេតឃើញថាកម្មវិធីទាំងអស់នោះ គឺពិតជាល្អសម្រាប់ប្រទេសកម្ពុជាយើង ជាពិសេសគឺ យុវជនកម្ពុជា ដើម្បីក្រេបជញ្ជក់យកនូវចំណេះវិជ្ជាជាច្រើនពីសន្នីសីទទាំងអស់នោះ។ យើងនឹងនាំសន្និសីទខ្នាត អន្តរជាតិនោះមកកាន់ប្រទេសកម្ពុជានៅឆ្នាំ២០១៩នេះ»។
អ្នកស្រីបន្ថែមថា «ធ្វើអ្វីដែលលើសពីការរំពឹងទុកសម្រាប់អតិថិជន អាចនិយាយបានថាគឺជាវប្បធម៌របស់ VR Event Planner ទៅហើយ យើងខ្ញុំបំពេញការងារគ្រប់យ៉ាងចេញពីបេះដូង ដើម្បីឱ្យប្រាកដថាយើងទទួលបាននូវលទ្ធផលដ៏អស្ចារ្យ មិនមែនធ្វើឱ្យតែផុត ពីដៃនោះទេ។ យើងខ្ញុំចាត់ទុកខ្លួនឯងជាមិត្តសម្លាញ់ និងជាអ្នកប្រឹក្សាយោបល់ដ៏ជំនាញសម្រាប់អតិថិជនទាំងអស់គ្រប់ពេលវេលា នៅពេលដែលពួកគាត់ត្រូវការយើងខ្ញុំ»៕