(ភ្នំពេញ)៖ ប្រូម៉ូសិនមាសពី ក្រុមហ៊ុន HGB Group Co.,LTD សម្រាប់រថយន្ត MAZDA ទទួលបានជោគជ័យយ៉ាងសម្បើម សម្រាប់ក្រុមហ៊ុន HGB Group Co.,LTD ក្នុងការផ្តល់ប្រូម៉ូសិនមាស១គីឡូ ដល់អតិថិជនរថយន្ត MAZDA នាចុងឆ្នាំ២០១៨ ដោយមានអតិថិជនជាវ៥៩០គ្រឿង ក្នុងរយៈពេលត្រឹមតែបីខែប៉ុណ្ណោះ។
ជាការឆ្លើយតប នឹងសំណូមពរនោះ ក្រុមហ៊ុន ក៏បានធ្វើការសម្រេច បន្តប្រូម៉ូសិនមាសប្រចាំឆ្នាំ មិនតែប៉ុណ្ណោះថែមទាំងផ្តល់ជូនកម្មវិធីប្រូម៉ូសិនមាសទេ្វដងគឺ «កម្មវីធីឈ្នះមាសសុទ្ធ 2kg» ជូនអតិថិជនរបស់ខ្លួន។ រាល់អតិថិជនរបស់ MAZDA ដែលជាវក្នុងឱកាសនេះ សុទ្ធតែនឹងទទួលបានរង្វាន់មាសទាំងអស់ ដោយរង្វាន់ធំគឺមាសសុទ្ធ២គីឡួក្រាម ហើយរង្វាន់សរុបជាង៧០០រង្វាន់ ស្មើនឹងមាសសុទ្ធជិត៦គីឡូក្រាម (១៥៥តម្លឹង)។
ក្នុងសន្និសីទសារព័ត៌មាន នារសៀលថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ កញ្ញា អ៊ុន កញ្ញា ជាប្រធានគ្រប់គ្រងទូទៅ របស់ក្រុមហ៊ុនលក់រថយន្ត Mazda បានឲ្យដឹងថា ប្រូម៉ូសិនមាសនេះ អតិថិជនអាចមាន សំណាងឈ្នះរង្វាន់ «មាសសុទ្ធ ២kg» និងរង្វាន់កន្លះគីឡូ ៥តម្លឹង ២តម្លឹង ១តម្លឹង ៥ជី និង១ជី ដែលសរុបមានចំនួនជាង៧០០រង្វាន់ ស្មើនឹងមាសសុទ្ធជាង៦គីឡូក្រាម (១៦០តម្លឹង)។
កញ្ញា អ៊ុន កញ្ញា បានបញ្ជាក់ថា កាលពីប្រូម៉ូសិនមាស រដូវកាលទី១ កន្លងទៅក្នុងពេលថ្មីៗនេះ អតិថិជនដែលបានឈ្នះ រង្វាន់មាសសុទ្ធ១គីឡូ កន្លះគីឡូ ៥តម្លឹង ២តម្លឹង ១តម្លឹង ៥ជី និង១ជី មានចំនួនសរុប៥៩០រង្វាន់ និងបានប្រគល់ជូនអតិថិជនរួចរាល់ជាស្ថាពរ។
ប្រធានគ្រប់គ្រងទូទៅ របស់ក្រុមហ៊ុនលក់រថយន្ត Mazda រូបនេះ បានបន្ថែមថា មូលហេតុដែលក្រុមហ៊ុន សម្រេចបន្ដឲ្យកម្មវិធីប្រូម៉ូសិនមាសនេះឡើង ជាថ្មីម្ដងទៀត ដោយហេតុតែមានសន្ទុះគាំទ្រ និងមានការសំណូមពរ ពីអតិថិជនជាច្រើន ឲ្យក្រុមហ៊ុនបង្កើតកម្មវិធីចាប់រង្វាន់ឈ្នះមាសនេះ។
ជាមួយគ្នានោះ កញ្ញា អ៊ុន បាននិយាយថា «នាងខ្ញុំពិតជា មានក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានជំនួសមុខឲ្យក្រុមហ៊ុន HGB Group ដើម្បីធ្វើការថ្លែងអំណរគុណ ដល់អតិថិជនប្រូម៉ូសិនមាសរដូវកាលទី១ ដែលបានជាវរថយន្តពីក្រុមហ៊ុន Mazda ចំនួន៥៩០គ្រឿង គិតត្រឹមតែរយៈពេល៣ខែ ចុងក្រោយប៉ុណ្ណោះ»។
សូមបញ្ជាក់ថា កម្មវិធីនេះ នឹងចាប់ផ្តើមចាប់ពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩នេះតទៅ។ ដូច្នេះហើយសូមអតិថិជនទាំងអស់ ប្រញាប់រួសរាន់ឡើង កុំឲ្យឱកាសមាសដ៏អស្ចារ្យនេះ កន្លងផុតឲ្យសោះ៕