(ភ្នំពេញ)៖ នៅវេលាម៉ោង៨ព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩នេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានរៀបចំពិធីបើកសន្និបាត បូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ ដែលនឹងប្រព្រឹត្តទៅនៅទីស្ដីការក្រសួង។
សន្និបាតនេះ បានដឹកនាំដោយ ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានការអញ្ជើញចូលរួមពីមន្ដ្រីបណ្ដារាជធានី-ខេត្ដ សរុប ជិត៥០០នាក់។
សូមជម្រាបថា សន្និបាតនេះ បា្ររព្ធធ្វើឡើងរយៈពេល២ថ្ងៃទី០៩-១០ ខែមករា ឆ្នាំ២០១៩ ដោយថ្ងៃបិតសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅ ឆ្នាំ២០១៩ នៅរសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ ក្រោមអធីបតីភាពរបស់ អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្នរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាតំណាងដ៏របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕