Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អំណោយស្នងការខេត្តព្រះវិហារ ត្រូវបានយកទៅប្រគល់ជូន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសាលបឋមសិក្សាស្អាង

08-01-2019 20:05

(ព្រះវិហារ)៖ អំណោយរបស់លោកឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត្តព្រះវិហារ រួមមាន៖ អណ្តូងទឹក ថវិកា និងសម្ភារសិក្សាជាច្រើនទៀត ត្រូវបានលោកវរសេនីយ៍ រិទ្ធ សូណា អធិការរងនគរបាលស្រុកជ័យសែន យកទៅចែកជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅសាលាបឋមសិក្សាស្អាងក្នុងភូមិស្អាង ឃុំស្អាង ស្រុកជ័យសែន ខេត្តព្រះវិហារ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩នេះ។

នៅក្នុងឱកាសនោះ លោកវរសេនីយ៍ទោ រឹទ្ធ សូណា បានផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់លោកឧត្តមសេនីយ៍ទោ យិន ចំណាន ដែលជានិច្ចជាកាលលោកឧត្តមសេនីយ៍ទោស្នងការ តែងគិតគូរជានិច្ចអំពីសុខទុក្ខ និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋយើងទូទាំងខេត្ត។

ជាមួយគ្នានោះ លោកវរសេនីយ៍ទោ រឹទ្ធ សូណា បាននាំថវិកាមួយចំនួនរបស់លោកស្នងការ និងសប្បុរសជន ដើម្បីសាងសង់អណ្តូងទឹកដោយដាក់ម៉ូទ័រស្វ័យប្រវត្តិ និងសម្ភារសិក្សាមួយចំនួនចែកជូនដល់ប្អូនៗ សិស្សានុសិស្សក៏ដូចជាលោកគ្រូអ្នកគ្រូផងដែរ។

លោកបានថ្លែងថា អំណោយដែលឧបត្ថម្ភដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សក្នុងឱកាសនោះ ក៏មានការចូលរួមឧបត្ថម្ភពីលោក ឆាយ លី និងលោក សំ លំទោន អធិការរងស្រុកត្បែងមានជ័យផងដែរ។

ជាមួយគ្នានោះ លោកអធិការរងក៏បានផ្តាំផ្ញើឲ្យប្អូនៗ ត្រូវខិតខំសិក្សារៀនសូត្រ ដើម្បីក្លាយជាសិស្សល្អ កូនល្អដើម្បីចូលរួមចំណែកកសាងប្រទេសជាតិយើងឲ្យមានការរីកចំរើនថែមទៀត៕