(កំពង់ចាម)៖ កុមារីម្នាក់ មានឈ្មោះ ហ៊ន់ វួចលាង អាយុ១២ឆ្នាំ ជាសិស្សកំពុងសិក្សាថ្នាក់ទី៦ (ក) នៃសាលាបឋមសិក្សា ណាំកិន ដែលស្ថិតនៅភូមិណាំកិន ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម មានសំណាង បានឈ្នះរង្វាន់ធំពី តែបៃតង អ៊ីឈីតាន់ នូវទឹកប្រាក់ចំនួន១០០លានរៀល។

ថ្លែងប្រាប់ក្រុមការងារ ដែលចុះប្រគល់ប្រាក់រង្វាន់ ដល់លំនៅដ្ឋានដោយផ្ទាល់ កុមារី ហ៊ន់ វួចលាង បានប្រាប់ឲ្យដឹងថា កាលពីសប្ដាហ៍កន្លងទៅនេះ ដោយសារមានចំណូលចិត្ត ទទួលទានតែបៃតង អ៊ីឈីតាន់ រសជាតិ តែក្រូចឆ្មារទឹកឃ្មុំ ក៏បានទៅទិញមកទទួលទានដូចសព្វដង លុះពេលមួលគម្របដប ក៏ស្រាប់តែឃើញមានរង្វាន់១០០លានរៀល នៅក្នុងគម្របដប ហើយក៏ស្រែកប្រាប់ម្ដាយតែម្ដង។ កុមារីរូបនេះ បានបញ្ជាក់ ចំពោះប្រាក់រង្វាន់ទាំងអស់នេះ នឹងប្រគល់ជូនម្តាយចាត់ចែងទាំងអស់។

ដោយឡែក អ្នកស្រី សេង ចាន់ធូ អាយុ៤៨ឆ្នាំ មានមុខរបរជាអ្នកលក់ បបរ និងនំបញ្ចុក នៅផ្សារព្រៃទទឹង និងត្រូវជាម្ដាយរបស់កុមារី មានសំណាងខាងលើនេះ បានប្រាប់ឲ្យដឹងថា មុនដំបូង នៅពេលឮកូនស្រី ស្រែកប្រាប់ គឺមិនទាន់ជឿជាក់នោះទេ ប៉ុន្តែបន្ទាប់ពីបានឃើញ និងមានការអះអាងពីអ្នកលក់ ក៏ដូចជាញាតិជិតខាង ជាពិសេសក្រោយពីផ្តល់ដំណឹងដល់ក្រុមហ៊ុន តាមរយៈលេខទូរស័ព្ទ ដែលមាននៅក្នុងក្នុងគម្របដបស្រាប់ ទើបជឿជាក់១០០% ជាមួយនឹងភាពត្រេកអរយ៉ាងខ្លាំង ស្ទើរគាំងបេះដូង ព្រោះមិននឹកស្មានថា អាចមានវាសនាក្លាយជាម្ចាស់លុយយ៉ាងសន្ធឹកសន្ទាប់ដូច្នេះនោះទេ។

អ្នកស្រី បានបញ្ជាក់ថា អ្នកស្រីនឹងយកលុយមហាសំណាងពីតែបៃតង អ៊ីឈីតាន់ទាំងនេះ ទៅសងបំណុលធនាគារឯកជនមួយចំនួន ហើយយកមួយចំនួនទៅពង្រីកមុខរបរ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ ឲ្យកាន់តែប្រសើរជាងនេះ ព្រមទាំងត្រៀមទុកសម្រាប់កូនស្រី បន្តការសិក្សាទៅថ្ងៃអនាគតផងដែរ។

គួរបញ្ជាក់ផងដែរថា ជាការថ្លែងអំណរគុណចំពោះអតិថិជន ដែលតែងគាំទ្រផលិតផលតែបៃតង អ៊ីឈីតាន់ ក្រុមហ៊ុនបានបង្កើនរង្វាន់ធំ នូវទឹកប្រាក់១០០លានរៀល រហូតដល់៥០រង្វាន់, រង្វាន់ម៉ូតូ HONDA SCOOPY I ចំនួន៥០គ្រឿង, រង្វាន់ i-phone ចំនួន៥០គ្រឿង, រួមជាមួយរង្វាន់ តែបៃតង អ៊ីឈីតាន់ ហ្វ្រី (Free) ចំនួន៥លានរង្វាន់៕