(ភ្នំពេញ)៖ Facebook Page របស់ទូរទស្សន៍ CNC ទូរទស្សន៍ CTN ទូរទស្សន៍ CTN International និងទូរទស្សន៍ My TV Plus ត្រូវបានក្រុមហ៊ុនដណ្ដើមយកមកគ្រប់គ្រងវិញហើយ បន្ទាប់ពីពួកសង្គមងងឹត ឬហៅថា Hacker លួចយកទៅកាន់កាប់មួយរយៈ ព្រមទាំងបានបង្ហោះសារ និងរូបភាពផ្សេងៗដែលមានចរិតប្រឌិត បំភ្លៃ ប្រមាថ មូលបង្កាច់ បំភ័ន្តសាធារណមតិ ដើម្បីបម្រើឱ្យនយោបាយក្រុមទុច្ចរិត។
ការបញ្ជាក់យ៉ាងជាក់លាក់នេះ ត្រូវបានឱ្យឡើងតាមរយៈសេចក្ដីប្រកាសរបស់ក្រុមហ៊ុន បណ្ដាញផ្សព្វផ្សាយកម្ពុជា (CBS) ដែលបានចេញផ្សាយនាថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩នេះ។
ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន CBS៖