(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៣,៧៨២គ្រឿង រកឃើញល្មើសច្បាប់៤៩៩គ្រឿង (ម៉ូតូ៧០%) អប់រំ២០១គ្រឿង និងផាកពិន័យ២៩៨គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់នៅថ្ងៃទី០៨ ខែមករានេះ ត្រួតពិនិត្យបានចំនួន២,៤០៥គ្រឿង, អប់រំ១២២គ្រឿង និងផាកពិន័យ២២២គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល០៨ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៨ ខែមករា នេះ នគរបាលបានត្រួតពិនិត្យយានយន្ត ចំនួន៣៨,៩៧៧គ្រឿង រកឃើញយានយន្តល្មើស៥,៣៨០គ្រឿង (ម៉ូតូ៧៩%) ក្នុងនោះអប់រំ ១,៧២១គ្រឿង និងផាកពិន័យ៣,៦៥៩គ្រឿង៕