(ភ្នំពេញ)៖ នាយកដ្ឋាន​ព័ត៌មាន​វិទ្យា​ នៃ​អគ្គលេខាធិការដ្ឋាន​ក្រសួងមហាផ្ទៃ នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩នេះ​ បានបញ្ជាក់ថា ឥឡូវ​នេះ​គេហទំព័រ​ Facebook ផ្លូវ​ការ​របស់​ សម្តេច​ក្រឡា​ហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ ​ត្រូវ​បាន​បញ្ជាក់​ជា​ផ្លូវ​ការ​ពី​ក្រុម​ហ៊ុន​ Facebook ហើយ។

យោងតាមក្រសួងមហាផ្ទៃ គេហទំព័រ​ផ្លូវ​ការ​របស់សម្តេចក្រឡាហោម​ ស ខេង មាន​សញ្ញា​ធីក​ពណ៌​ខៀវ​ជា​សម្គាល់​ និង​មាន​អាសយដ្ឋាន https://m.facebook.com/SamdechKrolahomSarkheng/

សូមជម្រាបថា សម្តេចក្រឡាហោម ស ខេង កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ បានចាប់ផ្តើមបង្កើតទំព័រ Facebook ផ្លូវការមួយ ដើម្បីផ្សព្វផ្សាយអំពីសកម្មភាពសម្តេច ដល់អ្នកគាំទ្រ និងសាធារណជន។​

គិតមកដល់ ដើមខែមករា ឆ្នាំ២០១៩នេះ Facebook ផ្លូវការរបស់សម្តេចក្រឡាហោម ដែលមានឈ្មោះ ជាភាសាអង់គ្លេសថា «Samdech Krolahom Sar Kheng, Cambodian Deputy Prime Minister» មានអ្នកគាំទ្រជាង៦ម៉ឺននាក់៕