(សៀមរាប)៖ ព្រឹត្ដិការណ៍ពិសេស ពីស្រាបៀរថៃហ្គ័រ ក្នុងឱកាសអបអរឆ្លងឆ្នាំថ្មី ២០១៩ នៅ Pub Street ក្រុងសៀមរាប និង Le Moon Terrace Bar នៅរាជធានីភ្នំពេញ កន្លងទៅនេះ ពិតជាទទួលបានការគាំទ្រខ្ពស់ ពីអតិថិជនជាតិ និងអន្ដរជាតិ ។

កម្មវិធីនោះ ក៏មានតារាល្បីជាតិ-អន្ដរជាតិជាច្រើនរូប ចូលរួមសម្តែង ដូចជា៖ ឌីជេល្បីប្រចាំប្រទេសថៃកញ្ញា Riviere, ឌីជេ Cathrin មកពីប្រទេសថៃ, ឌីជេវ័យក្មេងស្រស់សោភា កញ្ញា Rose Candy, ឌីជេល្បីប្រចាំកម្ពុជាលោក Nick , ពិធីកររូបរាងស្រស់សង្ហាលោក Yaro និងលោក Jimmy។

ជាមួយនឹងបទចំរៀងពិរោះរណ្តំ សាច់ភ្លេងកន្ត្រាក់អារម្មណ៍ ក្បាច់រាំរស់រវើក និងសម្លេងហ៊ោ កញ្ជ្រៀវនិងការរាប់ថយក្រោយរបស់អ្នកចូលរួម បានញ៉ាំងបរិយាកាសនៃពិធីជប់លៀងឆ្លងឆ្នាំរបស់ស្រាបៀរ Tiger ឲ្យរឹតតែអធឹកអធម និងពោរពេញដោយអត្ថន័យ។

អ្នកចូលរួមទាំងអស់ បានរីករាយនឹងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ពេញមួយរាត្រី ព្រមទាំងបានក្រេបរសជាតិ ដ៏ឆ្ងាញ់ពិសាមិនអាចបំភ្លេចបាន របស់ស្រាបៀរថៃហ្គ័រ ជាពិសេសអ្នកចូលរួមកម្មវិធី មានឱកាសឈ្នះរង្វាន់ឆ្នាំថ្មី ពីស្រាបៀរថៃហ្គ័រទៀតផង។

ស្រាបៀរថៃហ្គ័រ ដែលជាស្រាបៀរគុណភាពលំដាប់ថ្នាក់ខ្ពស់ ដែលមានលក់នៅក្នុងបណ្តាប្រទេសចំនួន៧០ តែងនាំមកជូនលោកអ្នកនូវព្រឹត្តិការណ៍សប្បាយរីករាយ និងមិនអាចបំភ្លេចបាន ហើយនៅមានព្រឹត្តិការណ៍ និងកម្មវិធីពិសេសជាច្រើនទៀត ក្នុងពេលឆាប់ៗនេះ។

សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ របស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH