Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទីបញ្ជាការដ្ឋានអាវុធហត្ថក្រុងច្បារមន ខេត្តកំពង់ស្ពឺ ទទួលបានរថយន្តស៊ីរ៉ែនមួយគ្រឿង ពីប្រធានតុលាការ និងឧកញ៉ា អ៊ឹម សំអាត ដើម្បីល្បាតការពារសន្តិសុខ និងសណ្តាប់ធ្នាប់

08-01-2019 14:30

(កំពង់ស្ពឺ)៖ ដោយមើលអំពីការខ្វះខាត ក្នុងកិច្ចប្រតិបត្តិការណ៍ការពារ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ, លោក ម៉ែន វណ្ណៈ អនុប្រធានសាលាដំបូងខេត្តកំពង់ស្ពឺ តំណាងលោ ហង់ ស៊ីថា ប្រធានសាលាដំបូងខេត្តកំពង់ស្ពឺ និងលោកឧញ៉ា អ៊ឹម សំអាត នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ នេះបានប្រគល់រថយន្តម៉ាក Camry ផលិតឆ្នាំ២០០២ សម្រាប់បំពាក់ស៊ីរ៉ែន ដើម្បីទុកចល័ត ល្បាត ការពារក្នុងភូមិសាស្ត្រដល់កិច្ចសន្តិសុខ។

លោក ម៉ែន វណ្ណៈ អនុប្រធានសាលាដំបូងខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ដោយសង្កេតឃើញនៅភាពចាំបាច់ ក្នុងពេលល្បាតនាពេលយប់ និងកិច្ចការការពារសណ្តាប់ និងសន្តិសុខ ជូនបងប្អូនប្រជាពលរដ្ឋ លោកឧកញ៉ា អ៊ឹម សំអាត និងសាលាដំបូង បានសហការទិញរថយន្តខាងលើ ដើម្បីប្រគល់កងរាជអាវុធហត្ថក្រុងច្បារមន សម្រាប់ប្រើក្នុងអង្គភាព។

លោកវរសេនីយ៍ត្រី ធី ឆៃ មេបញ្ជាការកងរាជអាវុធហត្ថមូលដ្ឋានក្រុងច្បារមន បានសម្តែងការត្រេកអរ និងថ្លែងនៅការដឹងគុណចំពោះអំណោយដ៏ប្រសើរសម្រាប់កិច្ចការការងារ ការពារសន្តិសុខ សាធារណៈក្នុងមូលដ្ឋានក្រុង និងទូទាំងខេត្តផងដែរ៕