(កណ្តាល)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) ជាសមាជិកគណៈកម្មការកណ្តាលគណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកលើកដែក ខេត្តកណ្តាល នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ បានអញ្ជើញប្រារព្ធពិធី អង្គមីទ្ទិញអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៤០ នៃទិវាជ័យជម្នអះ ៧មករា (៧ មករា ១៩៧៩-៧ មករា ២០១៩) នៅទីស្នាក់ការគណបក្សប្រជាជជនកម្ពុជា ស្រុកលើកដែក ខេត្តកណ្តាល ដែលមានការចូលរួមពីប្រជាពលរដ្ឋប្រមាណ៤៥០នាក់។
ក្នុងឱកាសនោះលោក ហេង រតនា បានអានជូនប្រជាពលរដ្ឋ សមាជិកសមាជិកបក្សទាំងអស់ នូវសុន្ទរកថាទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានថ្លែងនៅក្នុងពិធីអបអរសាទរដល់ខួបលើកទី៤០ឆ្នាំ នៃថ្ងៃជ័យជម្នះ ៧មករា (៧ មករា ១៩៧៩-៧ មករា ២០១៩) ដែលរៀបចំនៅពហុកីឡដ្ឋានជាតិអូឡាំពិក នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៩ម្សិលមិញ។
លោកបានលើកឡើងថា ថ្ងៃ៧មករា គឺជាថ្ងៃកំណើតទី២របស់ ប្រជាជនកម្ពុជា ដែលនេះជាសច្ចធម៌ប្រវត្តិសាស្រ្ត ដែលគ្មានជនណា ឬកម្លាំងណា មកបំភ្លៃ ឬបំផ្លាញបានឡើយ។
លោក ហេង រតនា បានថ្លែងទៀតថា មានថ្ងៃ៧មករា ឆ្នាំ១៩៧៩ ទើបមានអ្វីៗដូចសព្វថ្ងៃនេះ ហើយថា ថ្ងៃ៧ មករា បានកើតចេញពីការលះបង់សាច់ស្រស់ ឈាមស្រស់ និងភាពអង់អាចក្លាហានរបស់ថ្នាក់ដឹកនាំ យុទ្ធជនកម្ពុជា ដោយមានការគាំទ្រពីកងទព័វៀតណាម បានវាយដណ្តើមជោគជ័យ លើរបបប្រល័យពូជសាសន៍ខែ្មរក្រហម។ សូមស្មារតី ថ្ងៃ៧ មករា ស្ថិតស្ថេរជាអមតះ។
លោក ហេង រតនា បានបញ្ជាក់បន្ថែមថា ៤០ឆ្នាំកន្លងមកនេះ គឺ៤០ឆ្នាំនៃសាមគ្គីភាព វីរភាព និងជ័យជំនះ។ ការខិតខំពុះពាររបស់គណបក្សប្រជាជនកម្ពុជា ក្នុងរយៈពេល៤០ឆ្នាំមកនេះ បានកែប្រែមាតុភូមិកម្ពុជា ពីគំនរផេះផង់ឲ្យរស់ឡើងវិញ និងរីកចម្រើនលូតលាស់ប្រកបដោយ មោទនភាពបំផុត ដែលបានពង្រឹងមូលដ្ឋានគ្រឹះ សម្រាប់ឲ្យយើងឈានទៅសម្រេចនូវគោលដៅដ៏ឧត្តុងឧត្តម គឺកម្ពុជាមួយ ឯករាជ្យ សន្តិភាព សេរីភាព អព្យាក្រិត ប្រជាធិបតេយ្យ និងវឌ្ឍនភាព។
បន្ថែមលើសពីនេះ លោក ហេង រតនា បានគូសបញ្ជាក់ថា ការរំដោះជាតិបានមកវិញ គឺជាវរភាពគ្មានពីរ សំរាប់មេដឹកនាំ ដែលបានចូលរួម និងលះបង់គ្រប់យ៉ាងដើម្បីបុព្វហតុជាតិ ដ៍មហាធំធេង។ នៅឆ្នាំ២០១៣ កម្ពុជាហៀប នឹងធ្លាក់ចូលសង្គ្រាមស៊ីវិលជាថ្មី តាមរយៈបដិវត្តន៍បែបថ្មី គឺបដិវត្តន៍ពណ៌។ ដោយមានការចេញដំណើរ ពីទាមទារលទ្ធផលបោះឆ្នោត ក្លាយទៅជាទាមទារតំឡើងប្រាក់បៀត្សរ៍ ក្លាយទៅទាមទារឲ្យសម្តេចតេជោ ហ៊ុន សែន ចុះចេញពីតំណែង ក្លាយទៅជាកូដកម្មដុតរោងចក្រ មន្ទីរពេទ្យ។ ប៉ុន្តែក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អាចទប់ស្គាត់បានមិនឲ្យបដិវត្តន៍ពណ៌នេះ កើតឡើងជាដាច់ខាតនៅប្រទសកម្ពុជា ទោះបីជាក្នុងតម្លៃណាក៏ដោយក៏ត្រូវតែការឲ្យបាននូវសុខសន្តិភាព ស្ថិរភាពជូនប្រជាពលរដ្ឋ។
លោកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ រួមគ្នាជួយឲ្យសន្តិភាព ដែលរកបានដោយលំបាកបំផុតនាបច្ចុប្បន្ននេះ អាចស្ថិតស្ថេរគង់វង្សប្រកបនិរន្តភាព សំរាប់អនាគតយូរអង្វែងតទៅ នៃព្រះរាជាណាចក្រដ៏កំសត់នេះ៕