នាវាទេសចរណ៍១គ្រឿងរបស់ថៃ ផ្ទុកមនុស្សជិត២ពាន់នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
08-01-2019 10:56
(ព្រះសីហនុ)៖ នាវាទេសចរណ៍ចំនួន០១គ្រឿង ដែលមានឈ្មោះថា WESTERDAM ដែលជានាវាទី០១ មកពីកំពង់ផែ Laem Chabang ប្រទេសថៃ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៩។
នាវាទេសចរណ៍នេះ មានផ្ទុកអ្នកដំណើរចំនួន ១.៨៨៧នាក់ (ស្រី១.០០៣នាក់) និងនាវិកចំនួន៧៨៦នាក់ (ស្រី១២៣នាក់)។
បន្ទាប់ពីចូលចតនៅកម្ពុជា នាវាទេសចរណ៍នេះ បានចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅវេលាម៉ោង២១៖០០ នាទីល្ងាចថ្ងៃដដែល ដោយឆ្ពោះទៅកាន់កំពង់ផែ Nhatrang ប្រទេសវៀតណាម៕