(បន្ទាយមានជ័យ)៖ សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News ប្រចាំខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា នៅយប់ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង១០៖១០នាទីនេះ មានអគ្គិភ័យកំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅ នៅកាស៉ីណូហ្គោលឌិនកម្ពស់១៨ជាន់ របស់លោកឧកញ៉ា កុក អាន ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្បាលស្ពាន សង្កាត់​ប៉ោយប៉ែត​ ក្រុងប៉ោយប៉ែត​​ ខេត្តបន្ទាយមានជ័យ។

ខណៈពេលនេះ​ រថយន្ត​ពន្លត់​អគ្គីភ័យ របស់សមត្ថកិច្ច​កំពុងអន្តរាគមន៍​បាញ់ពន្លត់។ តាមសេចក្តីរាយការណ៍បឋម អគ្គិភ័យនេះ ក៏បានបង្កឲ្យមានមនុស្សមួយចំនួន ត្រូវបានរងរបួសផងដែរ ហើយព័ត៌មានលម្អិតយ៉ាងណានោះ Fresh News នឹងរាយការណ៍ជូនតាមក្រោយ៕