(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៣,៨០៥គ្រឿង រកឃើញល្មើសច្បាប់៤៣២គ្រឿង (ម៉ូតូ៧២%) អប់រំ១៣៤គ្រឿង និងផាកពិន័យ២៩៨គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​នៅថ្ងៃទី០៧ ខែមករានេះ ត្រួតពិនិត្យបានចំនួន២,៣៣៩គ្រឿង, អប់រំ៨២គ្រឿង និងផាកពិន័យ១៧១គ្រឿង។

សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល០៧ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៧ ខែមករា​ នេះ នគរបាលបានត្រួតពិនិត្យយានយន្ត ចំនួន៣៥,១៩៥គ្រឿង រកឃើញយានយន្តល្មើស ៤,៨៨១គ្រឿង (ម៉ូតូ៨០%) ក្នុងនោះអប់រំ ១,៥២០គ្រឿង និងផាកពិន័យ៣,៣៦១គ្រឿង៕